ធ្លាយ​ពី​ខាង​ក្រៅ ពីតម្លៃនៃគ្រឿងអលង្ការមួយ​តួខ្លួន ឱក សុគន្ធកញ្ញា ពាក់​ចូលក្រុងពាលីចូលរោងយប់​មិញ

  • 2019-05-16 01:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីសូត្រមន្ត​ក្រុងពាលីចូលរោងការ របស់កំពូលតារាចម្រៀងល្បីឈ្មោះ កញ្ញា ឱក សុគន្ធកញ្ញា ជាមួយលោក អឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាសបានធ្វើឱ្យកក្រើកពេញពិភពសិល្បៈនា​ប៉ុន្មាន​ថ្ងៃ​នេះ ពោល​គឺ​តាំងតែពីការថតរូប Pre- Wedding រហូតដល់ការចំណាយទូទៅ ពិតជាមិនធម្មតា។ តាម​ព័ត៌មាន លើការរៀបចំកម្មវិធីរៀបការទាំងមូលអស្ចារ្យខ្លាំងក្នុងស្រទាប់អ្នកសិល្បៈ ក៏ដូចជាមានការអញ្ជើញសុទ្ធតែភ្ញៀវអ្នកមុខអ្នកមាត់ថ្នាក់មន្ត្រីជាន់ខ្ពស់ផងដែរ។

ពិសេសដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ថាម្សិលមិញគឺជាថ្ងៃចូលរោង ដែលមានកម្មវិធីសូត្រមន្ត សែនក្រុងពាលី និងពិធីសំខាន់ៗជាច្រើន ដោយកូនកម្លោះកូនក្រមុំតុបតែងខ្លួនយ៉ាងស្រស់ឆើតឆាយញញឹមស្វាគមន៍ភ្ញៀវចូលមកចូលរួមដោយក្តីរីករាយ។

តាមប្រភពច្បាស់ការណ៍មួយពីម្ចាស់ហាងគ្រឿងពេជ្រយីហោ សេង ចិន្តា បានធ្វើការបង្ហោះរូបភាពក្នុង IG​របស់ហាង អមជាមួយរូបភាពផង បាន​ឱ្យដឹងថា គ្រាន់តែគ្រឿងអលង្ការតុបតែងលើខ្លួនកូនក្រមុំកញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងពិធីសូត្រមន្ត​ល្ងាច​មិញ មានពេជ្រស្វារ៉េឡោម​ ត្បូងកណ្តៀង១ឈុតមានខ្សែកតម្លៃ ២៦០០ដុល្លារ​ ក្រវិលតម្លៃ ៤៣៥០ ដុល្លារ កងដៃតម្លៃ ៨៥៥០ ដុល្លារ និង ជញ្ជៀនតម្លៃ ៣៣០០ ដុល្លារ សរុបទាំងអស់ ៤២២០០ ដុល្លារឯណោះ សម្រាប់ពិធីសូត្រមន្ត ក្រុងពាលីមួយប៉ុណ្នោះ ៕

** ទស្សនារូបភាពខាងក្រោម **

រូបភាពយកពី FB​ Page៖ ហាងលក់គ្រឿងអលង្ការ សេង ចិន្តា

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម