ល្ហិចល្ហៀង​ថា​ Chelsea គ្រោងតែងតាំង​ Petr Cech ជា​នាយក​ផ្នែក​កីឡា

  • 2019-05-22 10:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ចាស់​វស្សា​ជនជាតិ​ឆេក​កីឡាករ Petr Cech អាច​នឹង​ត្រូវ​បាន​តែងតាំង​ជា​នាយក​ផ្នែក​កីឡា​ប្រចាំ​ក្លឹប​ Chelsea បន្ទាប់​ពី​ខ្លួន​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ចប់​រដូវ​កាល ២០១៨/១៩​ នេះ​បើ​តាម​សារព័ត៌មាន​ Sky Sports។

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​នេះ កំពុង​តែ​ខ្វះ​អ្នក​កាន់​ខាង​ផ្នែក​កីឡា បន្ទាប់​ពី​លោក Michael Emenalo លាលែង​ពី​តំណែង​នៅ​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន​នេះ​នាយក​ទទួល​បន្ទុក​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​អ្នកស្រី Mariana Granovskaia កាន់​ជំនួស​មួយ​ផ្នែក​ធំ។

យ៉ាងណា​ក៏​ដោយ Cech បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ថា​ រូប​គេ​នឹង​ធ្វើការ​សម្រេច​ចិត្ត​ពី​អនាគត​របស់​គេ​ នៅ​ក្រោយ​ពេល​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Europa League ជាមួយ​ Arsenal​ ។

Cech ធ្លាប់​បាន​រួមរស់​ជាមួយ​ក្លឹប​ Chelsea អស់​រយៈពេល ១១​ឆ្នាំ​ ដោយ​កំឡុង​ពេល​នោះ គេ​បាន​ជួយ​ឲ្យ​ Chelsea ឈ្នះ​ពាន​ធំ​ៗ​មួយ​ចំនួន​ដូច​ជា Premier League ចំនួន ៤​ដង UEFA Champions League ម្ដង និង​ UEFA Europa League ម្ដង៕

អាន​បន្ត៖

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី