Despacito នៅតែម្ចាស់កំណត់ត្រា បទចម្រៀងមានអ្នកមើលច្រើនបំផុតនៅលើ YouTube
- 2019-07-05 04:37:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Despacito នៅតែម្ចាស់កំណត់ត្រា បទចម្រៀងមានអ្នកមើលច្រើនបំផុតនៅលើ YouTube
ចន្លោះមិនឃើញ
Despacito នៅតែជាបទចម្រៀងដែលឈរនៅលំដាប់លេខ ១នៅក្នុង YouTube ដែលមានចំនួនអ្នកទស្សនាច្រើនជាងគេបំផុត។
កាលពីដើមខែសីហា ឆ្នាំ ២០១៧ បទចម្រៀងឡាទីនមួយនេះបានជាប់ឈ្មោះជាវីដេអូដែលមានអ្នកចូលមើលច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត YouTube រួចទៅហើយជាមួយនឹងចំនួនអ្នកទស្សនាដល់ទៅ ៣ ប៊ីលានដង។
មិនបានបញ្ចប់ត្រឹមនេះ ប្រជាប្រិយភាពរបស់បទចម្រៀងនេះនៅតែបន្តមានអ្នកគាំទ្រ និងកាន់កាប់តំណែងលេខ ១ដដែលគិតត្រឹមថ្ងៃនេះដែរមានចំនួនអ្នកទស្សនារហូតដល់ ៦,២៩ ប៊ីលានដង។
Despacito គឺជាបទចម្រៀងភាសាអេស្ប៉ាញឫឡាទីនរបស់តារាចម្រៀងសញ្ជាតិព័រតូរីកូ លោក Luis Fonsi ច្រៀងជាមួយនិងតារាចម្រៀងសញ្ជាតិព័រតូរីកូដូចគ្នាលោក Daddy Yankee មានន័យប្រែមកវិញថាយឺតៗ និងបានបញ្ចេញជាផ្លូវការនៅលើ YouTube នៅថ្ងៃទី ១៣ខែមករាឆ្នាំ ២០១៧៕
ចុចអាន៖