Microsoft​ បន្ថែម​មុខ​ងារ​ថ្មី​ឲ្យ​ AI​ ដាក់​ពិន្ទុការធ្វើបទបង្ហាញអ្នកប្រើ

  • 2019-07-22 02:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Presenter​ Coach​ ជា​មុខ​ងារ​ថ្មី​ដែល​ក្រុម​ហ៊ុន​យក្ស​លំដាប់​ពិភព​លោក​ Microsoft​ ទើប​តែ​ណែ​នាំ​មុខងារ​ថ្មី​ដោយ​ប្រើ​ AI​ (Artificial Intelligence)​ ជួយ​ដាក់​ពិន្ទុ​ពេល​សម​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​អ្នក។​ មុខ​ងារ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឲ្យ​ដឹង​ថា​និយាយ​​លឿន​ពេក​ឬ​អត់​ និយាយ​បាន​ល្អ​ឬ​យ៉ាង​ណា​ ឬ​គួរ​តែ​ប្រើ​ប្រាស់​ពាក្យ​ដែល​សមរម្យ​ជំនួស​វិញ​ជា​ដើម។​

មុខ​ងារ​ថ្មី​នេះ​ដំណើរ​ការ​នៅ​ពេល​លោក​អ្នក​ប្រើ​ Rehearsal​ mode​ ហើយ​លោក​អ្នក​គ្រាន់​តែ​ធ្វើ​បទ​បង្ហាញ​តាម​ធម្មតា។​ AI​ របស់​ Powerpoint​ នឹង​បង្ហាញ​ទិន្នន័យ​លើ​អេក្រង់​ថា​អ្នក​និយាយ​ក្នុង​ល្បឿន​ប៉ុន្មាន​ លឿន​ពេក​ឬ​យឺត​ពេក​ ការ​និយាយ​ជាប់​ពាក្យ​ “Ahh,​ Umm,​...”​ ការ​និយាយ​តែ​តាម​ slide​ ជា​ដើម។​ ក្រោយ​ពេល​បញ្ចាប់​ការ​ធ្វើ​បទ​បង្ហាញ​(សម)​ Powerpoint​ នឹង​បង្ហាញ​លទ្ធផល​យ៉ាង​លម្អិត​ និង​សេចក្ដី​ណែ​នាំ​លើ​ការ​ធ្វើ​បទ​បង្ហាញ​ឲ្យ​លោក​អ្នក​ទៀត​ផង។​

គួរ​បញ្ចាក់​ផង​ដែរ​ថា​ មុខ​ងារ​ថ្មី​នេះ​ប្រើ​ប្រាស់​បាន​សម្រាប់​តែ​ភាសា​អង់​គ្លេស​និង​ដាក់​ឲ្យ​ Powerpoint​ សម្រាប់​វេប​សាយ​មុន​គេ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕​

ប្រភព៖ Microsoft   ប្រែ​សម្រួល៖ Sokchea Heng

អត្ថបទថ្មី