ឡាន SUV អគ្គិសនី Razer មានផលិតត្រឹម ៨៨ គ្រឿង​ក្នុងលោក

  • 2019-08-05 02:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុមហ៊ុន​រថយន្ត​ NIO និង​ក្រុមហ៊ុន​ជំនាញ​ផលិត​គ្រឿង​អេឡិចត្រូនិក​​ Razer បាន​សហការ​គ្នា​ផលិត​រថយន្ត​ NIO ES6 Night Explorer Limited Edition ដែល​មាន​រចនា​រូបរាង​ពិសេស​ រំលេច​នូវ​​​អត្តសញ្ញាណ​របស់​ Razer គឺ​ភ្លើង​សញ្ញា​ពណ៌​បៃតង។

រថយន្ត​នេះ​ NIO បាន​បញ្ជាក់​ថា​នឹង​ផលិត​រថយន្ត​ដែល​កែច្នៃ​ពិសេស​នេះ​ត្រឹម​ ៨៨ គ្រឿង​ប៉ុណ្ណោះ ហើយ​វា​មាន​លក់​តែ​នៅ​ប្រទេស​ចិន​ ក្នុង​តម្លៃ​ប្រមាណ​ ៦៧ ៤១៩ ដុល្លារ

រូបរាង​វា​ជា​ចំណុច​លេច​ធ្លោ​មួយ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​គ្រឿង​ក្នុង​ក៏​មិន​ធម្មតា​ដែរ។ រថយន្ត​អគ្គិសនី​នេះ​​មាន​​ម៉ូទ័រ​ដែល​អាច​ផលិត​កម្លាំង​បាន​ ៥៤៤ សេះ ដែល​អាច​​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ ៤,៧ វិនាទី៕

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង