ការប្រកួតប្រជែង Cambodia Cyber Champion 2019 ចង់ចូលរួមអាចដាក់ពាក្យបាន
- 2019-08-22 06:56:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតប្រជែង Cambodia Cyber Champion 2019 ចង់ចូលរួមអាចដាក់ពាក្យបាន
ចន្លោះមិនឃើញ
នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ប្រកាសជ្រើសរើសអ្នកមានជំនាញ Cyber Security ដើម្បីធ្វើការប្រកួតប្រជែង ផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន Cambodia Cyber Champion 2019។
កម្មវិធីប្រកួតប្រជែងនេះនឹងក្លាយទៅជាយន្តការមួយក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពរួចរាល់ផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយការលើកកម្ពស់ការយល់ដឹង និងវាស់ស្ទង់សមត្ថភាពបច្ចេកទេសផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cybersecurity) ស្របពេលដែលកម្ពុជាកំពុងតែមានតម្រូវការ អ្នកមានចំណេះដឹង និងជំនាញផ្នែកនេះជាច្រើន។
លក្ខណក្នុងការចូលរួម៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការប្រកួតនេះ សូមធ្វើការចុះឈ្មោះជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក ០២(ពីរ)រូប តាមរយៈគេហទំព័រចុចនៅទីនេះ
ចូលរួមដាក់ពាក្យឲ្យបានមុនយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ហើយក្រុមការងារនឹងជូនដំណឹងចំពោះក្រុមណាដែលជាប់ក្នុងការជ្រើសរើស (short List) ។
លេខទំនាក់ទំនងព័ត៌មានបន្ថែម៖
ព័ត៌មានលម្អិត៖
ចុចអានបន្ត៖
វិធីសាស្រ្តបោកយក Password ហ្វេកបុកថ្មីមួយទៀត គួរប្រុងប្រយ័ត្ន!
ពង្រឹងប្រព័ន្ធសុវត្ថិភាពប្រព័ន្ធ Security ចៀសវាងជួបការខូចខាតធ្ងន់ធ្ងរលើអាជីវកម្ម