ហេតុផល​សំខាន់​មួយ​ដែល​អ្នក​ប្រើ​ម៉ាស៊ីន​បោក​គក់​ទ្វារ​មុខ គួរ​ទម្លាប់​បើក​ទ្វារ​ចំហ​ចោល

  • 2019-08-26 05:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អភិវឌ្ឍ​ម៉ាស៊ីន​បោក​គក់​បាន​វិវត្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដោយ​កាល​ពី​អតីតកាល​អតិថិជន​រមែង​ប្រើប្រាស់​នូវ​ប្រភេទ​ទ្វារ​លើ ប៉ុន្តែ​ចូល​មក​ទល់​សម័យ​បច្ចុប្បន្ន​គ្រប់​បណ្តា​ក្រុមហ៊ុន​ធំ​តូច​បាន​បង្វែរ​ទៅ​ផលិត​ប្រភេទ​ទ្វារ​មុខ​ជំនួស​វិញ។

ប្រភេទ​នេះ​ងាយ​ស្រួល​ត្រង់​ដក​ដាក់​សំលៀកបំពាក់​ស្រួល និង​មិន​សូវ​រើស​ទីតាំង​ធំ។ គម្រប​ទ្វារ​មុខ​បាន​រចនា​អម​ភ្ជាប់​នូវ​ជ័រកៅស៊ូ​ដែល​ការពារ​មិន​ឲ្យ​ខ្ទាត​ទឹក​ចេញ​ទៅ​ខាង​ក្រៅ ប៉ុន្តែ​នៅ​ពី​ក្រោយ​គុណសម្បត្តិ​មួយ​នេះ ក៏​បង្ក​ជា​ផល​ប៉ះពាល់​អាច​ឲ្យ​មាន​បញ្ហា​ដុះផ្សិត​ក្នុង​ផ្នែក​ខាង​ក្នុង​ម៉ាស៊ីន​ផង​ដែរ។

ជា​ការ​ពិត​ព្រោះ​ដំណក់​ទឹក​ដែល​នៅ​សេសសល់​ក្រោយ​បោក​គក់ និង​ហប់​នៅ​ខាង​ក្នុង ហើយ​គួបផ្សំ​ការ​​រាំង​ស្ទាក់​លំហូរ​ខ្យល់​ចេញចូល ដែល​បិទបាំង​ដោយ​ជ័រកៅស៊ូ​ដែល​រុំព័ទ្ធ​នៅ​ជាប់​ទ្វារ​ទៀត​នោះ ជា​មូលហេតុ​បង្ក​ឲ្យ​ជាប់​កំអែ​ដោះ​ផ្សិត​នៅ​ក្នុង​ម៉ាស៊ីន រហូត​បង្ក​ក្លិន​មិន​ល្អ​ដល់​សំលៀកបំពាក់​របស់​អ្នក​ទៀត​ផង។

ចំណុច​នេះ​ហើយ​ទើប​មាន​ការ​ណែនាំ​ពី​គេហទំព័រ Lifesavvy ជា​ចាំ​បាច់​អ្នក​ប្រើ​ម៉ាស៊ីន​បោក​គក់​ទ្វារ​មុខ គួរ​ទម្លាប់​បើក​ចំហ​ទ្វារ​នៃ​ម៉ាស៊ីន​ចោល អំឡុង​ពេល​អ្នក​លែង​ប្រើប្រាស់។ ត្បិត​អ្នក​តម្កល់​ម៉ាស៊ីន​នៅ​ទីតាំង​ចង្អៀត​ក្តី ក៏​គួរ​បើក​ចំហ​ក្នុង​ទំហំ​តូច​ល្មម​ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល ដើម្បី​បញ្ចៀស​បញ្ហា​ដុះ​ផ្សិត​នេះ​បាន​យ៉ាង​ងាយ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម