មកស្គាល់ពានទាំង ៥ ដែល YouTube ចែកជូនគណនីធំៗ

  • 2019-08-26 04:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​នៅ​ពេល​ដែល YouTuber រូប​ណា​មួយ​អាច​ទទួល​បាន Subscriber ដល់​ចំនួន​កំណត់​នោះ YouTube នឹង​ផ្តល់​ជូន​នូវ​ពាន​រង្វាន់​ដែល​ជា​សញ្ញា​សម្គាល់​តាម​តួ​លេខ​ជោគជ័យ​កម្រិតនីមួយៗ។

សរុប​ពាន YouTube Creator Reward របស់​ក្រុមហ៊ុន​ស្ថិត​ក្រោម​ទ្រនំ​មេ Google ​មាន​ទាំង​អស់ ៥ ដោយ​ទំហំ​និង​រូបរាង​នៃ​ពាន​នីមួយៗ​មាន​ភាព​ខុស​ប្លែក​គ្នា ហើយ​ពាន​លំដាប់​ខ្ពស់​ជាង​គេ​បង្អស់​គឺ​មាន​តែ​ T-Series និង PewDiePie ប៉ុណ្ណោះ​ដែល​អាច​យក​បាន។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

Silver Play Button

**Silver Play Button** : សម្រាប់ Channel ដែល​អាច​ប្រមូល​បាន Subscriber ​ចំនួន​ ១០០ ០០០ នាក់

Gold Play Button

Gold Play Button : សម្រាប់ Channelដែល​មាន Subscriber ​ចំនួន ១ លាន​នាក់

Diamond Play Button

Diamond Play Button : សម្រាប់ Channel ដែល​មាន Subscriber ​ចំនួន ១០ លាន​នាក់ ដោយ​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០១៩ មាន Channel ចំនួន ៤៣២ ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​នេះ

Custom Play Button របស់ PewDiePie ពេលទទួលបាន ៥០ លាន Subscriber

Custom Play Button : សម្រាប់ Channel ដែល​មាន Subscriber ចំនួន ៥០ លាន​នាក់ ហើយ​សព្វថ្ងៃ​មាន​តែ ៦ Channel ប៉ុណ្ណោះ​ដែល​ទទួល​បាន​ដោយ​មាន​ដូច​ជា PewDiePie, T-Series, 5-Minut Crafts, Cocomelon, SET India និង KondZilla។ លក្ខណៈ​ពិសេស​នៃ​ពាន​នេះ​គឺ​អនុញ្ញាត​ឲ្យ YouTuber រូប​នោះ ​ទទួល​បាន​នូវ​ពាន​ដែល​មាន​ស្លាក​សញ្ញា (Logo) សម្គាល់​ជា Channel របស់​ខ្លួន។

Custom Play Button មួយទៀត : ជា​ពាន​រង្វាន់​ដ៏​ពិសេស​មួយ​ផ្សេង​ទៀត ត្បិត​មិន​ទាន់​លេច​ជា​រូបរាងផ្លូវការ ប៉ុន្តែ​បាន​កំណត់​យ៉ាង​ជាក់ច្បាស់​ថា​នឹង​ប្រគល់​ជូន T-Series&PewDiePie ក្រោយ​ពួក​គេ​ឈាន​ដល់​តួ​លេខ Subscriber លើស​ពី ១០០ លាន​នាក់៕

អានអត្ថបទ:

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ កៅ រក្សា