ពេល​នេះ​អ្នក​អាច​បញ្ជា​ Siri ឲ្យ​ដោះ​ខ្សែ​ស្បែក​ជើង​ Nike បាន​

  • 2019-08-30 07:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nike បាន​ប្រកាស​ស្បែក​ជើង​ថ្មី​របស់​ខ្លួន​ឈ្មោះ​ថា Nike Adapt Huarache ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា FitAdapt អនុញ្ញាត​ឲ្យ​អ្នក​បន្ធូរ​ឬ​បន្តឹង​ខ្សែ​ស្បែក​ជើង​ដោយ​មិន​​បាច់​ប្រើ​ដៃ។

អ្វី​ដែល​ពិសេស​សម្រាប់​ Adapt Huarache ជំនាន់​ថ្មី​នេះ​គឺ​វា​អាច​ភ្ជាប់​ជាមួយ​ Siri ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ ដោយ​គ្រាន់​តែ​និយាយ​ទៅ​កាន់​ Siri ដោយ​មិន​បាច់ បើក​កម្មវិធី​ណាមួយ​ឡើយ។ អ្នក​អាច​និយាយ​ថា៖ "Hey Siri, Release My Shoes” នោះ​ខ្សែ​របស់​ Adapt Huaraches នឹង​បន្ធូរ​។ ​​មិន​តែ​ប៉ុណ្ណោះ មាន​ LED នៅ​កៀន​ស្បែក​ជើង​ ដែល​អ្នក​​អាច​ប្ដូរ​ពណ៌​បាន​តាម​កម្មវិធី​ទូរសព្ទ​របស់ Nike។

Adapt Huaraches នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី ១៣ ខែ​ កញ្ញា ហើយ​ចំពោះ​តម្លៃ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ការ​ប៉ាន់​ស្មាន​ថា​ វា​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល​​ ៣៥០ ដុល្លារ ។ គួរ​បញ្ជាក់​ កាល​ពី​ដើម​ឆ្នាំ​នេះ​ Nike ក៏​បាន​បញ្ចេញ​ Adapt BB ដែល​មាន​មុខងារ​ដូច​គ្នា គ្រាន់​តែ​ខ្វះ​មុខងារ Siri ៕

នេះ​ជា​វីដេអូ​របស់​ trailer របស់ Adapt BB ៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ