Kawasaki អាចនឹងទិញយកក្រុមហ៊ុនម៉ូតូអ៊ីតាលីធំមួយ មកកាន់កាប់!
- 2019-09-25 03:51:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kawasaki អាចនឹងទិញយកក្រុមហ៊ុនម៉ូតូអ៊ីតាលីធំមួយ មកកាន់កាប់!
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនម៉ូតូជប៉ុន Kawasaki ត្រូវបានសារព័ត៌មានប្រទេសថៃ ទម្លាយឲ្យដឹងថា អាចនឹងទិញយកយីហោ(Brand) ក្រុមហ៊ុនម៉ូតូអ៊ីតាលី Bimota មកកាន់កាប់។
ប្រភពបែកធ្លាយចេញពីវិបសាយ GPOne បានបន្ថែមថា ក្រុមហ៊ុនBimota ធ្លាប់ត្រូវបានអ្នកជំនួញសញ្ជាតិស្វីស ជួយស្រោចស្រង់ម្ដងកាលពីឆ្នាំ ២០១៣ ជាអកុសលបានបិទទ្វារកាលពីឆ្នាំ ២០១៧ ក្រោយពេលសង្វាក់ផលិតកម្មមានបញ្ហា ការលក់ចេញមានចំនួនតិច និងភាពយឺតយ៉ាវផងដែរ។
យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានការបង្ហោះជាសាធារណៈពីភាគី Kawasaki នៅឡើយនោះទេ។ ម្យ៉ាងទៀត ផលិតផលរបស់ Bimota នឹងត្រូវលេចមុខជាថ្មី ដោយការស្រោចស្រង់របស់ Kawasaki ដែរឬយ៉ាងណា សូមរង់ចាំមើលទាំងអស់គ្នា៕
អត្ថបទទាក់ទង៖