រយៈពេល៩ខែ កម្ពុជានាំចេញអង្ករកើនតិចតួច

  • 2019-10-04 02:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល៩ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៩៨ ៥៦២តោន កើនឡើងតិចតួចត្រឹមតែជាង២ភាគរយប៉ុណ្ណោះ។

ប្រទេសចិននៅតែនាំមុខគេក្នុងការទិញអង្ករពីកម្ពុជា ដោយរយៈពេល៩ខែមកនេះ ចិនបានទិញអង្ករពីកម្ពុជា ជិត១៦ម៉ឺនតោន, ប្រទេសបារាំងជាង៥ម៉ឺនតោន និងប្រទេស Gabon ជាង២ម៉ឺនតោន។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ទោះបីនិន្នាការទីផ្សារ នៅសហគមន៏អឺរ៉ុបធ្លាក់ចុះប្រមាណ ជាជិត៣០% ដោយការអនុវត្តន៍វិធានយកពន្ធ ដើម្បីរក្សារការពារជួយដល់កសិករប្រទេសអីតាលី (Safeguard Measurement ) តែទីផ្សារប្រទេសចិន បានហក់ឡើង ដោយមានកំណើនជាង៤៤% ទន្ទឹមនឹងកំណើនទីផ្សារប្រទេសចិន ទីផ្សាររបស់ប្រទេសអាស៊ាន ដូចជា ម៉ាឡេស៊ី ប៊្រុយណេ ក៏មានកំនើនជាង២៧% ទីផ្សារប្រទេសផ្សេងៗមួយចំនួនទៀត ក៏មានកំណើនប្រមាណជា ជាង១៦%ផងដែរ។

សហព័ន្ធស្រូវអង្ករសង្កេតឃើញថា ប្រភេទអង្ករក្រអូបជាងជាង៨០% ត្រូវបាននាំចេញ ដូចជាពូជផ្ការំដួល ផ្កាម៉ាលីស និងសែនក្រអូបជាដើម។ ជាមួយគ្នានេះ ដើម្បីនិរន្តភាព និងកំណើនទីផ្សារ សហព័ន្ធស្រូវអង្ករ បានអំពាវនាវសូមឲ្យបងប្អូនកសិករ ត្រូវជ្រើសរើសពូជឲ្យបានត្រឹមត្រូវ ជាពិសេសផ្ការំដួល និងសែនក្រអូបក្នុងការដាំដុះ៕

អត្ថបទ៖ Khmer Daily

អត្ថបទពេញនិយម