មកដឹង ​ដើម​កំណើត​ការ​​​បង្កើត​ហាង​អ៊ីនធឺណិត​កាហ្វេ​ដំបូង​

  • 2019-10-07 10:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីនធឺណិត​កាហ្វេ (Internet cafe) ឬ cybercafe គឺ​ជា​ទីកន្លែង​ដែល​ផ្ដល់​ការ​ភ្ជាប់​ប្រើ​សេវា​អ៊ីនធឺណិត​ជា​សាធារណៈ​ឥត​គិត​ថ្លៃ។ អាច​និយាយ​បាន​ថា ជា​អាជីវកម្ម​ផ្ដល់​អាហារ​សម្រន់ និង​ភេសជ្ជៈ​ និង​​ផ្តល់​សេវា​អ៊ីនធឺណិត​ នៅ​តាម​ហាង​កាហ្វេ។

+ ប្រវត្តិ​របស់​អ៊ីនធឺណិត​កាហ្វេ (Internet cafe)៖

  • ឆ្នាំ ១៩៨៨៖ ដើម​កំណើត​មាន​កាហ្វេ​អ៊ីនធឺណិត​ដំបូង គឺ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ហាង​ដំបូង​គេ​នោះ​មាន​ឈ្មោះ​ថា Electronic Cafe បាន​បើក​បម្រើ​​ភ្ញៀវ​នៅ​មុខ​សាកលវិទ្យាល័យ Hongik University គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ​​ខាង​ត្បូង​ពីរ​នាក់​គឺ Ahn Sang-Su និង Keum Nuri នៅ​ទីក្រុង​សេអ៊ូល។ ដំបូង​នោះ ហាង​បាន​បំពាក់ Computer 16bit ភ្ជាប់​អ៊ីនធឺណិត​សម្រាប់​បម្រើ​ដល់​ភ្ញៀវ។ បើក​បាន​ប្រហែល ២-៣ឆ្នាំ​ក្រោយ​មក ទើប​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​ចាប់​ផ្ដើម​បើក​ជា​បន្តបន្ទាប់។

  • ឆ្នាំ ១៩៩១៖ ហាង ​កាហ្វេ​អនឡាញ​អាមេរិក​ចាប់​បើក​ដំណើរការ​ដោយ Wayne Gregori នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ដែល​មាន​ឈ្មោះ Sfnet Coffeehouse Network​ ហើយ​នៅ ឆ្នាំ ១៩៩៤ អាជីវកម្ម​កាហ្វេ​អ៊ីនធឺណិត​នៅ​អាមេរិក​រីក​ដុះដាល​យ៉ាង​ខ្លាំង​ឡើងៗ។

  • ឆ្នាំ ១៩៩៦៖ ហាង ​កាហ្វេ​អ៊ីនធឺណិត​ចំនួន ៣ ទៀត​បាន​បើក​ដំណើរការ​ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ Internet Cafetm គ្រប់គ្រង​ដោយ Arthur Perey ហាង @ Cafe និង Heroic Sandwich។ ទន្ទឹម​នោះ ហាង​កាហ្វេ​នៅ​កូរ៉េ​ខាង​ត្បូង​ក៏​កាន់​តែ​រីក​សាយ​ច្រើន​កន្លែង​ដែរ។

  • ចាប់​ពី​ឆ្នាំ ២០០៥ Internet Cafe កាន់​តែ​ពេញ​និយម និង​ត្រូវ​បាន​បើក​ដំណើរការ​ច្រើន​ទីតាំង​ខុសៗ​គ្នា​នៅ​អាមេរិក។ ក្រោយៗ​មក​ហាង​កាហ្វេ​ត្រូវ​បាន​ពង្រីក​​កាន់​តែ​ច្រើន​ឡើង​ៗ​ តាម​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក ហើយ​មាន​មនុស្ស​​ម្នាៗ​ជា​ច្រើន ចូល​ញាំ​ដើម្បី​ប្រើ​អ៊ីនធឺណិត​នៅ​ទីនោះ​ទៅ​តាម​តម្រូវ​ការ​ខ្លួន​ឧទាហរណ៍ ដើម្បី​បើក webmail ឬ​សេវាកម្ម​ផ្ញើ​សារ​ផ្សេងៗ និង​ឆែក​មើល​ព័ត៌មាន​ជា​ដើម។

ហាង​កាហ្វេ​តាម​បណ្ដា​ប្រទេស​កំពុង​ អភិវឌ្ឍ​ជា​ច្រើន គឺ​មាន​ការ​ដាក់​ឧបករណ៍​ឱ្យ​ប្រើ​នៅ​ទីនោះ​ស្រាប់ ងាយ​ស្រួល​ប្រើ​ដោយ​ពុំ​ចាំបាច់​មាន​ឧបករណ៍​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន​ក៏​ បាន។ ហាង​មួយ​ចំនួន​នៅ​តាម​បណ្ដា​ប្រទេស​ដូច​ជា៖ ឥណ្ឌា​ ចិន​ តៃវ៉ាន់​ ហុងកុង​កូរ៉េ​ខាង​ត្បូង និង​ហ្វីលីពីន​គឺ​មាន​ការ​រីក​ដុះដាល​ខាង​ផ្ដល់​សេវាកម្ម​ហ្គេម​ដោយ​ការ​បំពាក់​ប្រព័ន្ធ​កុំព្យូទ័រ (LAN gaming)៕

ចុចអាន៖

​ប្រែ​សម្រួល៖ ឈុន ហួរ

អត្ថបទថ្មី