កីឡាករចិន យុន ប៊ីន ខ្លាច​ ប៊ូខាវ​ ហោះទៅស្រុកវិញយ៉ាងលឿន

  • 2019-10-23 02:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករចិន យុន ប៊ីន ដែលនឹងត្រូវប្រកួតជាមួយ ប៊ូខាវ ក្នុងប្រកួតប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ គុនខ្មែរ នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា បានរត់ចោលការប្រកួតដោយហោះទៅប្រទេសខ្លួនវិញក្រោយឃើញកីឡាករ ប៊ូខាវ ហ្វឹកហ្វាត់គ្មានថ្ងៃឈប់នឹងមិនសង្ឃឹមអាចយកឈ្នះបាន។

រូប Poster របស់ MAS FIGHT ដែលដាក់​ កីឡាករ ប៊ូខាវ និងយុន ប៊ីន រូបថត៖ MAS FIGHT

លោក Tony Chen ប្រធាន MAS FIGHT ពិភពលោក បានប្រាប់ឲ្យដឹងក្នុងថ្ងៃសិន្និសិទសារព័ត៌មានកាលពីថ្ងៃ២២ តុលា ម្សិលមិញថា កីឡាករចិន យុន ប៊ីន បានមកហោះដល់ប្រទេសថៃដើម្បីត្រៀមមកប្រកួតនៅកម្ពុជា តែក្រោយឃើញដៃគូរបស់ខ្លួនកីឡាករ​ ប៊ូខាវ មានការហ្វឹកហាត់គ្មានថ្ងៃឈប់ និងបានតាំងចិត្តខ្ពស់សម្រាប់ការប្រកួតលើកទី២នេះ យុន បីន បានហោះត្រលប់ទៅស្រុកវិញក្រោមហេតុផលខ្លាចនិងមិនអាចយកឈ្នះដៃគូបាន។ រហូតមកដល់ពេលនេះខាង MAS FIGHT នៅតែមិនទាន់អាចទាក់ទងទៅកីឡាករ យុនបីន និងក្រុមគ្រួសាររបស់គេបាននៅឡើយនោះទេ។

លោក Tony Chen ប្រធាន MAS FIGHT ពិភពលោក

ក្រោយពីកីឡាករចិន យុន ប៊ីន រត់ចោលការប្រកួតដោយមិនអាចទាក់ទងបាន ខាងគណ:កម្មការចាប់គូរបស់ MAS FIGHT ពិភពលោក បានសម្រេចដាក់កីឡាករស្បែកខ្មៅកូនកាត់ កុងហ្គោ និងកាណាដា ឲ្យជួបប្រកួតជាមួយ ប៊ូខាវ ជំនួសវិញ។

រូប Poster របស់ MAS FIGHT ដែលដាក់​ដាក់ កីឡាករ Ngimbi ជំនួស កីឡាករចិន យុន ប៊ីន រូបថត៖ MAS FIGHT

សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ គុនខ្មែរ នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា ខាងមុខនេះមាន១០គូ ក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេស និងបរទេសជាមួយបរទេសមានចំនួន ៧គូ។ ម៉ាសហ្វៃ គុនខ្មែរ ជាការប្រកួតប្រដាល់សេរី មានតែមួយទឹករយ: ៩នាទី មានតែអាជ្ញាកណ្តាល ១រូប មិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន៏យថាលទ្ធផលស្មើគ្នា៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម