ម៉ុងហ្គោលី នឹង​មក​មិត្តភាព​ជាមួយ​កម្ពុជា​នៅ​​ខែ​ក្រោយ​នេះ​

  • 2019-10-24 02:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ុងហ្គោលី ​នឹង​មក​សាក​ជើង​ជាមួយ​ក្រុម​គោ​ព្រៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ។

ម៉ុងហ្គោលី ​អាច​ចាត់​ទុក​ថា​ជា​ក្រុម​ល្មម​មួយ​សម្រាប់​កម្ពុជា ព្រោះ​ពួកគេ​មាន​កម្រិត​លេង​ប្រហាក់​ប្រហែល​គោ​ព្រៃ​ដែរ។ បច្ចុប្បន្ន​ក្រុម​មួយ​នេះ ​នៅ​លេខ​១៨៣ ​ក្នុង FIFA Ranking ។ ​ការ​ប្រកួត​នេះ គឺ​ដើម្បី​កម្ដៅ​សាច់​ដុំ ​មុន​កម្ពុជា​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ហុងកុង​នៅ​ថ្ងៃ​ទី​១៩​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ។

និយាយ​ពី​ក្រុម​ម៉ុងហ្គោលី​បន្ដ​វិញ ​ពួកគេ​ជម្រុះ World Cup ​ដូច​គ្នា ​ដោយ​នៅ​ពូល F ​។ ​ឆ្លង​កាត់​៤​ប្រកួត​ដូច​កម្ពុជា​ដែរ ប៉ុន្តែ​ក្រុម​នេះ​មាន​៣​ពិន្ទុ ​ដោយសារ​តែ​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា ​បាន​១-០ ​នៅ​ប្រកួត​ទី​១ ​មុន​ពេល​ចាញ់​ក្រុម​តាហ្ស៊ីគីស្ថាន ១-០ ​ចាញ់​ជប៉ុន ៦-០ ​និង​ចាញ់​សាធារណរដ្ឋ​គៀហ្គីហ្សី​២-១៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី