Sturridge និង Lahm របួស មិនអាចលេងច្រើនសប្ដាហ៍
- 2014-11-19 16:37:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sturridge និង Lahm របួស មិនអាចលេងច្រើនសប្ដាហ៍
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Daniel Sturridge របស់ក្រុម Liverpool និងខ្សែបម្រើការពារ Philipp Lahm របស់ Bayern Munich សុទ្ធតែរងរបួសដូចគ្នានៅអំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញ ដែលរបួសនោះអាចប្រើពេលព្យាបាលច្រើនសប្ដាហ៍។
Daniel Sturridge ដែលខកខានលេងអស់ពេល១០សប្ដាហ៍ហើយនោះ ទើបតែអាចចូលហ្វឹកហាត់វិញនៅជម្រើសជាតិអង់គ្លេសកាលពីម្សិលមិញ ក៏រងរបួសជាថ្មីទៀតហើយ ពោលគឺរបួសសាច់ដុំភ្លៅដដែល។ ហើយរយៈពេលនៃការព្យាបាលនោះនៅមិនទាន់អាចដឹងច្បាស់នោះទេ ប៉ុន្តែត្រូវបានគេប៉ាន់ប្រមាណថាអាចប្រើពេលដូចមុនអីចឹង។
ដោយឡែក ខ្សែបម្រើការពារ Philipp Lahm របស់ក្លិបយក្សអាល្លឺម៉ង់ឯណោះវិញមានរបួសដូចគ្នានៅពេលហ្វឹកហាត់ ពោលគឺបាក់បំណែកឆ្អឹងតូចៗកែងជើងស្ដាំ ដែលត្រូវការការព្យាបាល៣ខែ។ នេះបើតាមខាងក្លិប Bayern និយាយ។
Sturridge ដែលជាអតីតខ្សែប្រយុទ្ធក្រុម Chelsea បានលេងក្នុងរដូវកាលថ្មីនេះមិនសូវល្អប៉ុន្មានទេដោយ១១ប្រកួតនៅ Premier League កន្លងមកនេះរូបគេបានចូលលេងតែ៣ប្រកួតទេ ក្រៅពីនេះគឺបានត្រឹមអង្គុយមើលប៉ុណ្ណោះ។ ចំណែក Lahm វិញការរងរបួសនេះគឺជាលើកដំបូងហើយសម្រាប់គេគិតចាប់ពីឆ្នាំ២០០៦មក ព្រោះខ្សែបម្រើការពាររូបនេះមិនសូវជាមានការប៉ះទង្គិចជាមួយនរណាទេ៕
ចុចអាន៖ វីដេអូនេះបង្ហាញច្បាស់ថា Ronaldo អត់ឈ្លោះ Messi ទេ
ប្រែសម្រួល៖មុន្នី រម្យ ប្រភព៖bb , dailymail