ម៉ឺន សុភា៖ តាំងពីខ្ញុំប្រកួតមកមិនដែលឃើញអ្នកគាំទ្រច្រើនហើយមើលទាំងហាលភ្លៀងបែបនេះទេ
- 2019-11-04 03:29:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ឺន សុភា៖ តាំងពីខ្ញុំប្រកួតមកមិនដែលឃើញអ្នកគាំទ្រច្រើនហើយមើលទាំងហាលភ្លៀងបែបនេះទេ
ចន្លោះមិនឃើញ
កណ្ដាប់ដៃថ្ម ម៉ឺន សុភា ថាតាំងចេះប្រកួតមកមិនដែលឃើញមានអ្នកច្រើនបែបនេះទេ ហើយទឹកចិត្តគាំទ្រខ្លាំងមែនទែនសុខចិត្តមើលទាំងហាលភ្លៀងតែម្ដង នាការប្រកួតមិត្តភាពអន្តរជាតិ Khmer Fight ម្សិលមិញនេះ។
ជើងខ្លាំងមកពីក្រសួងការពារជាតិខាងលើនេះបានឲ្យដឹងថា ពិតជារំភើបរកអ្វីប្រៀបផ្ទឹមមិនបានទេ ដោយសារតែទំហំទឹកចិត្តស្រឡាញ់ គាំទ្ររបស់អ្នកខេត្តកំពង់ស្ពឺ និងអ្នកគាំទ្រផ្សេងៗដែលសុខចិត្តនៅទ្រាំទស្សនាដែលកណ្ដាលភ្លៀង។
សុភា បានឲ្យដឹងទៀតថា ពិតជារំភើបខ្លាំងនៅពេលមានអ្នកគាំទ្រជាច្រើន ស្រឡាញ់ចូលចិត្តប្រដាល់ និងពិសេសមកសុំថតរូបជាមួយអ្នកប្រដាល់គ្រប់គ្នាជាបន្តបន្ទាប់បែបនេះ។ ចំណុចទាំងនេះហើយដែលធ្វើឲ្យអ្នកលេងកណ្ដាប់ដៃខាងលើនេះ ខំប្រឹងប្រកួតឲ្យបានល្អរហូតផ្ដួលដៃគូម្សិលមិញ។ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ២០១៧ រូបនេះក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ រួមទាំងក្រុមគ្រួសារខាងភរិយារបស់ខ្លួនដែលបានចំណាយពេលមកទស្សនាផ្ទាល់សម្រាប់ការប្រកួតមួយនេះ។
រំលឹកដែរថា កម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ Khmer Fight ដែលរៀបចំដោយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ម្សិលមិញនេះគឺធ្វើឡើងលើទឹកដីខេត្តកំពង់ស្ពឺ។ លទ្ធផលទាំង៦គូម្សិលមិញនេះ **គូទី១ ប៉ាង កាយ៉ាក ឈ្នះទឹក៣ គូទី២ ចាន់ សំអាត ចាញ់ពិន្ទុថៃ គូទី៣ ម៉ឺន សុភា ឈ្នះទឹក២ គូទី៤ វង្ស ណយ ស្មើពិន្ទុ គូទី៥ ព្រំ សំណាង ឈ្នះពិន្ទុ និងគូទី៦ រឿង សោភ័ណ្ឌ ឈ្នះពិន្ទុផងដែរ៕**
វីដេអូ៖