សៀង សុរ៉ាឃីម៖​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ សងសឹក​ឡាវ​បាន​ភ្លាមៗ​នៅស៊ីហ្គេម

  • 2019-12-17 06:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ប៉េតង់​វ័យ​ក្មេង​របស់​កម្ពុជា​ សៀង​ សុរ៉ាឃីម​ ថា​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ជូន​កម្ពុជា​ មួយ​វិញ​ទៀត​គឺ​បាន​សងសឹក​ក្រុម​ខ្លាំង​ឡាវ​ បាន​ភ្លាម​ៗ​បន្ទាប់ពី​ក្រុមចាញ់​កីឡា​ការិនី​កម្ពុជា​ទាំង​ពីរ​ក្រុម​ Team A​ Team B​ ធ្លាក់​ក្នុង​កម្មវិធី​ពិភពលោក​ធ្វើ​នៅ​កម្ពុជា​ថ្មីៗ​នេះ។​

ក្រុមនារីកម្ពុជាឈ្នះឡាវនៅស៊ីហ្គេម ២០១៩

សុរ៉ាឃីម​ បាន​ឲ្យ​ដឹង​ថា​ លើក​ទី១​ ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅ​ឯ​ស៊ីហ្គេម​ ២០១៧​ ឯ​ម៉ាឡេស៊ី​ ធ្វើ​មិន​បាន​ល្អ​ ប៉ុន្តែ​លើក​ទី២​ក្នុង​ព្រឹត្តិការណ៍​នេះគឺ​អាច​ដណ្ដើម​មេដាយ​មាស​ជូន​កម្ពុជា​ ពិត​ជា​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​មិន​បាន​ឡើយ។​

សម្រាប់​ការ​ប្រកួត​ទម្រាំ​ឈ្នះ​មេដាយ​មាស​នេះ​ គូ​ស្វិតស្វាញ​បំផុត​នោះ​សត្រូវ​ចាស់​ក្រុម​នារី​ឡាវ​ តែ​ម្ដង។​ កម្ពុជា​ធ្លាប់​ឈឺចាប់​ម្ដង​រួច​ហើយ​កាល​ពី​ធ្វើ​ម្ចាស់​ផ្ទះ​ជើងឯក​ពិភពលោក​យុវជន​ និង​ស្ត្រី​លើក​ទី១៧​ គឺ​ក្រុម​នារី​ A និង​ B​ របស់​កម្ពុជា​ ចាញ់​ឡាវ​ក្នុង​វគ្គ​៨ក្រុម​ចុង​ក្រោយ​ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​អស់​ ស្ទើរ​រក​មេដាយ​សំរឹទ្ធ​មិន​ចង់​បាន។​

ក្រុមឡាវ កាលលេងនៅកម្ពុជា

ការ​សងសឹក​ និង​ទម្លាក់​ឡាវ​ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​មាន​សេចក្ដី​រីករាយ​បំផុត​ និង​ធ្វើ​ឲ្យ​ក្រុម​មាន​ការ​សហការ​គ្នា​បាន​ល្អណាស់។ ការប៉ះឡាវ​នេះ​ ក្រុម​កម្ពុជាមាន​ការប្រុងប្រយ័ត្ន​បំផុត​ ព្រោះ​ខ្លាច​ឈឺចាប់​ដោយ​សារ​ឡាវ​នេះ​ម្ដង​ទៀត។​ សុរ៉ាឃីម​ មិន​ភ្លេច​ឡើយ​អ្នក​ស្រឡាញ់​គាំទ្រ​កន្លង​មក​ ហើយ​សូម​បន្ត​គាំទ្រ​ប៉េតង់​ និង​កីឡា​ដទៃ​ទៀត​របស់​កម្ពុជា​ដើម្បី​ឲ្យ​រឹតតែ​រីកចម្រើន។​

ក្រុមប៉េតង់នារីកម្ពុជាទទួលប្រាក់លើកទឹកចិត្ត

រំលឹក​ដែរ​ថា​ ក្រុម​កីឡា​ការិនី​ប៉េតង់​កម្ពុជា​វិញ្ញាសា​ (៣-៣)​ បាន​ទម្លាក់​ក្រុម​ឡាវ ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​ ឆ្នាំ​២០១៩​ នៅ​ឯ​ហ្វីលីពីន​ ដោយ​លទ្ធផល​ ១៣-៩។​ ក្រុម​កីឡា​ប៉េតង់​មួយ​នេះ​បន្ត​ធ្វើ​បាន​ល្អ​ឈ្នះ​មេដាយ​មាស​ជូន​កម្ពុជា​១គ្រឿង​ផង​ដែរ​ សរុប​ស៊ីហ្គេម​ឆ្នាំ​នេះ​ កម្ពុជា​ឈ្នះ​មេដាយ​មាស៤​គ្រឿង​ ប្រាក់​៦​ និង​សំរឹទ្ធ​៣៦គ្រឿង៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី