បើមិនចង់ឲ្យគេស្អប់ កុំធ្វើរឿង ៦យ៉ាងនេះ

  • 2019-12-28 07:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សមានរូបសម្បត្តិស្រស់ស្អាតមានកម្លាំងទាក់ទាញពីធម្មជាតិ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ និងចូលចិត្ត ប៉ុន្តែប្រសិនបើមនុស្សគ្រប់គ្នានៅក្បែរ ឬរស់នៅជាមួយបានមួយរយៈអាចនឹងមិនចូលចិត្តទៅវិញ ឬឈានដល់ស្អប់ក៏មាន នោះដោយសារតែការបង្ហាញអាកប្បកិរិយា ៦យ៉ាងខាងក្រោមនេះ៖

រូបតំណាង

**១. ព្យាយាមយកមុខតែម្នាក់ឯង៖** មិនថាមិត្តភ័ក្ដិ ឬមិត្តរួមការងារប្រសិនបើធ្វើអ្វីមួយទាញផលប្រយោជន៍តែម្នាក់ឯងនោះ នឹងធ្វើឲ្យគេមិនសប្បាយចិត្ត។ ជាពិសេសការងារជាក្រុម ហើយនៅពេលបានលទ្ធផលរមែងប្រកាសក្ដែងៗថា ខ្លួនជាអ្នកធ្វើ ឬជាអ្នកបញ្ចេញគំនិត ដោយភ្លេចគិតអំពីមិត្តរួមក្រុម ដែលបានប្រឹងប្រែងធ្វើការងារនោះដែរ។

២. មិនទទួលពាក្យរិះគន់៖ ក្រៅពីទាញសមិទ្ធផលដាក់ខ្លួនហើយ នៅពេលមិត្តភ័ក្ដិ ឬក្រុមការងារធ្វើការរិះគន់មិនទទួលយក ហើយប្រកាន់ខ្ជាប់នូវពាក្យ «ខ្លួនធ្វើមិនដែលខុស» នោះនឹងថ្ងៃក្រោយគ្រប់គ្នានឹងមិនសប្បាយចិត្ត ហើយលែងហ៊ានរិះគន់ឈានដល់ការស្អប់ក៏មាន។

៣. មិនទទួលខុសត្រូវ៖ មិនទទួលការរិះគន់ហើយ ផ្ទុយពីនេះ ថែមទាំងមិនទទួលខុសត្រូវនូវរាល់កំហុសរបស់ខ្លួន ដោយងាកមកទម្លាក់កំហុសទៅលើមនុស្សជុំវិញខ្លួន ឬក្រុមការងារ ថាមកពីហេតុផលចេះ មកពីហេតុផលចុះ នោះហើយជាហេតុធ្វើឲ្យមានអ្នកស្អប់មិនខាន។

៤. និយាយច្រើនពេក៖ និយាយច្រើនមានព័ត៌មាន មានហេតុមានផល និងធ្វើការច្រើននោះមិនប៉ុន្មានទេ ប៉ុន្តែមនុស្សមួយចំនួននិយាយច្រើនឥតប្រយោជន៍ (និយាយដើមគេ, រិះគន់អ្នកដទៃ) ប៉ុន្តែខ្លួនវិញមិនសូវធ្វើអ្វីនោះ គិតតែប៉ប៉ាច់ប៉ប៉ោចឥតប្រយោជន៍ លុះយូរៗទៅមនុស្សជុំវិញខ្លួននឹងមិនសូវចូលចិត្តមិនខាន។

៥. ចូលចិត្តប្រើពាក្យជេរ ឬប្រមាថអ្នកដទៃ៖ នៅពេលមានកំហឹងម្ដងៗ ផ្ដើមពាក្យជេរ ឬ ប្រមាថមនុស្សជុំវិញខ្លួន ដោយហេតុផលមួយចំនួនមិនសមរម្យ ក៏ជាផ្នែកមួយធ្វើឲ្យមនុស្សគ្រប់គ្នាស្អប់ ឬមិនចូលចិត្តផងដែរ។

៦. ចង់ចំណេញតែម្នាក់ឯង៖ អាត្មានិយមធ្វើអ្វីៗកិបកេងផលប្រយោជន៍ពីក្រុមការងារ ហើយយកផលចំណេញតែម្នាក់ឯង ឬបិទបាំងនូវផលប្រយោជន៍មួយចំនួន ដែលរកបានជាក្រុម ប៉ុន្ដែរកមិនបានឬលាក់បាំង ហើយទាញយកផលចំណេញតែម្នាក់ឯង ថ្ងៃណាមួយគេដឹង គេនឹងស្អប់មិនខាន៕

អត្ថបទ៖ វិបុត្រ

អត្ថបទពេញនិយម