អនាគត​បែប​អស់​ឆ្កែ​ឆ្មា​មាន​វិញ្ញាណ​ហើយ ព្រោះ​ឆ្មាយន្ត​ក៏​មាន​ផលិត​ដែរ តម្លៃ​ ១ ២៩៩ ដុល្លារ

  • 2019-12-31 02:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​បច្ចេកវិទ្យា​ប្រាកដ​ជា​បាន​ដឹង​ច្បាស់​ជុំវិញ​រឿងរ៉ាវ​ដែល​ក្រុមហ៊ុន Sony បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ឆ្កែ​យន្ត Aibo Robotic Dog។ លើ​គោលដៅ​តម្រូវ​ចិត្ត​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​លេចចេញ​នូវ​គម្រោង​ថ្មី​មួយ​ផ្សេង​ទៀត​ទាក់ទិន​នឹង​ឆ្មា​យន្ត​ម្តង។

ឆ្មា​នោះ​ឲ្យ​ឈ្មោះ​ថា MarsCat ដោយ​វា​បំពាក់​នូវ​ម៉ូទ័រ​ចំនួន ១៦ អាច​ដើរ​ចុះ​ឡើង​ជុំវិញ​បរិវេណ​ផ្ទះ និង​បង្ហាញ​ចេញ​នូវ​សកម្មភាព​គួរ​ឲ្យ​ស្រលាញ់​មួយ​ចំនួន ដូច​ជា​ការ​លេង​របស់​អ្វី​មួយ ការ​ដេក​ជា​ដើម។ ជាង​នេះ​វា​ក៏​មាន​បំពាក់​នូវ​ថាមពល​ថ្ម​ដូច​ឧបករណ៍​ប្រើប្រាស់​ដទៃ​ទៀត​អ៊ីចឹង​ដែរ ហើយ​ផ្នែក​ច្រមុះ​របស់​វា​គឺ​បំពាក់​នូវ​គ្រាប់​កាមេរ៉ា និង​ផ្នែក​ផ្សេង​ទៀត​មាន​បង្កប់​នូវ​រន្ធ Microphone រន្ធ​បញ្ចេញ​សំឡេង និង​សូម្បី​តែ​ប្រព័ន្ធ Touch Sensor ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បញ្ជា​មួយ​ចំនួន​ពី​សំណាក់​អ្នក​ប្រើប្រាស់។

សម្រាប់​ថាមពល​ថ្ម​របស់​វា​ឆ្លង​កាត់​ការ​សាក​ដោយ​រន្ធ USB ហើយ​ការ​សាក​មួយ​ពេញ​ម្តង អាច​អនុញ្ញាត​ឲ្យ​ឆ្មា​យន្ត​នោះ​ដំណើរការ​ចន្លោះ​ពី ២ ទៅ ៥ ម៉ោង ផ្អែក​តាម​សកម្មភាព​ដែល​អ្នក​ធ្វើ​ការ​បញ្ជា។

MarsCat ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Elephant Robotic របស់​ប្រទេស​ចិន សោយ​សព្វថ្ងៃ​កំពុង​ស្ថិត​ក្រោម​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​លើ​គេហទំព័រ Kickstarter។ តម្លៃ​លក់​ផ្លូវការ ក្រោយ​ផលិត​រួចរាល់​នឹង​ថ្លៃ ១ ២៩៩ ដុល្លារ​ក្នុង​មួយ​គ្រឿង៕

អានអត្ថបទ:

ប្រភព៖ Newatlas   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី