Lexus RX300 ប៉ុង១ និងប៉ុង២ មួយណាពេញនិយមជិះនៅខ្មែរ
- 2019-12-31 01:55:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus RX300 ប៉ុង១ និងប៉ុង២ មួយណាពេញនិយមជិះនៅខ្មែរ
ចន្លោះមិនឃើញ
រថយន្តមួយទឹក ជាទូទៅមានការប្រើប្រាស់ច្រើនទាំងលក្ខណៈគ្រួសារ និងការប្រកបរបរផ្សេងៗ។ ដូចជាប្រភេទ Lexus ,Highlander, Camry, Prius ជាដើម ។
ងាកមករថយន្តប្រភេទ Lexus RX300 ដែលប្រភេទប៉ុង ១ មានការប្រើប្រាស់ច្រើនជាងប៉ុង ២ និងហេតុផលប៉ុង១ ពេញនិយមជាងប៉ុង ២ សម្រាប់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។
លោក សៅ រិទ្ធី ជាអ្នកជំនាញទិញនិងមើលរថយន្តមួយទឹកប្រាប់ Sabay ថា មូលហេតុដែល Lexus RX300 ប៉ុង ១ មានអ្នកជិះច្រើនជាងប៉ុង ២ ព្រោះនៅតាមការាសភាគច្រើននាំយករថយន្តប្រភេទប៉ុង ១ មកលក់ច្រើនជាងប៉ុង ២ និងនៅមានស្ថានភាពស្អាតងាយស្រួលលក់ចេញ។
លោកបានលើកយកហេតុផលចំនួន ២ ដែល Rx300 ប៉ុង ១ លក់ថ្លៃជាងប៉ុង ២ នៅខ្មែរ។
នេះមកពីទីផ្សាររថយន្តមួយទឹកនៅសហរដ្ឋអាមេរិក មានស្ថានភាពប្រើប្រាស់ដូចស្រុកយើងច្រើនដូចជាប៉ុង ១ ដែលប្រើនៅស្ថានភាពផ្លូវធម្មតា ទីក្រុងប្រជុំជន។ ចំណែកប៉ុង ២ ប្រើនៅតំបន់មានព្រិល តំបន់ទឹកលិចក្បែរមាត់សមុទ្រ និងផ្លូវប្រភេទពិបាកៗ ដែលធ្វើឲ្យរថយន្តប្រភេទប៉ុង២នេះមិនសូវស្អាត ឆាប់ច្រេះ ខូចគ្រឿងក្រោម ជាហេតុពុំសូវមានគេនាំចូលមកលក់។
អ្នកប្រើប្រាស់តែងតែចង់បានរថយន្តប៉ុង ១ ជាងប៉ុង ២ ព្រោះគិតថាស៊ីសាំងតិច ជាងរថយន្តប៉ុង ២ ណាមួយពុំសូវប្រើប្រាស់នៅលើផ្លូវលំបាកច្រើន។ រថយន្តប្រភេទប៉ុង ១ មានទីផ្សារជាង ងាយស្រួលលក់ចេញ ឬចងប្ដូរស៊េរីថ្មីដោយមិនសូវខាតច្រើន។
លោកប្រាប់ថា រថយន្ត Lexus RX300 ប៉ុង ១ មានតម្លៃថ្លៃជាងប៉ុង ២ ប្រមាណជា ១ពាន់ដុល្លារ សម្រាប់ទីផ្សារស្រុកយើង។ យ៉ាងណា លោកណែនាំឲ្យអ្នកប្រើប្រាស់គួរងាកមកចាប់អារម្មណ៍រថយន្តប្រភេទប៉ុង ២ ចាប់ពីស៊េរីឆ្នាំ ២០០០ មកព្រោះមានភាពងាយស្រួលប្រើ បើទោះជាកម្រិតស៊ីសាំង ខុសគ្នាបន្តិចពីប៉ុងមួយក៏ដោយ។
ណាមួយចាប់ពីស៊េរីឆ្នាំ២០០០ មកនេះ ក្រុមហ៊ុនផលិតបានកែប្រែចំណុចខ្លះៗលើរថយន្ត ដូចជារូបរាងចង្កៀងមុខ ក្រោយ ផ្នែកខាងមានប្រព័ន្ធប្រាប់ទិសដៅ គ្រឿងម៉ាស៊ីនប្រព័ន្ធផ្សេងៗ ទំនើប ធន់ ជាងស៊េរីមុនៗ។ នេះប់ើតាមបទពិសោធន៍ របស់លោកធ្លាប់ជួបប្រទះកន្លងមក៕
ចុចអាន៖