ងាយៗ! របៀបបិទមុខងារត្រីវិស័យលើ Lexus RX 300 (វីដេអូ)
- 2020-01-06 10:03:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! របៀបបិទមុខងារត្រីវិស័យលើ Lexus RX 300 (វីដេអូ)
ចន្លោះមិនឃើញ
នៅពេលរថយន្តត្រូវបានផលិតចេញមក មុខងារសំខាន់ៗជាច្រើនសុទ្ធតែត្រូវបានបំពាក់ មកជាប់ជាមួយវា មិនថាជាមុខងារបច្ចេកទេសរបស់ម៉ាស៊ីន បញ្ហាសុវត្ថិភាព ឬក៏ការកម្សាន្តទេ គឺសុទ្ធតែមានជាប់មកជាមួយរថយន្ត ដោយវាអាចខុសគ្នាទៅតាមម៉ាករថយន្តនីមួយៗ និងតាមស៊េរីឆ្នាំផងដែរ ដោយភាពច្រើនរថយន្តដែលចេញក្រោយៗ កាន់តែមានបច្ចេកវិទ្យាទំនើបជាងមុន។
ក្នុងនោះ មុខងារត្រីវិស័យ ក៏ត្រូវបានគេបំពាក់មកក្នុងរថយន្តផងដែរ តួយ៉ាងដូចជារថយន្ត Lexus RX300 ជាដើម។ មុខងារនេះ មាននាទីសម្រាប់ប្រាប់ទិស ដែលរថយន្តរបស់អ្នកកំពុងធ្វើដំណើរទៅមុខ ដូចជា លិច កើត ជើង ត្បូង ជាដើម។ ភាគច្រើន ត្រីវិស័យនេះជាប្រភេទឌីជីថល មានលោតអក្សរបង្ហាញដោយវាអាចមានទីតាំងនៅកញ្ចក់កណ្ដាលសម្រាប់មើលក្រោយ ឬនៅលើកុងទ័ររថយន្ត ឬ Heads-Up Display។ អក្សរតំណាងនៅលើ ត្រីវិស័យមាន ៨ សម្រាប់តំណាង ឲ្យទិសទាំងអស់ និង ១ សម្រាប់បង្ហាញស្ថានភាពរបស់វា សរុបទាំងអស់ ៩៖
មើលវីដេអូរបៀបបិទមុខងារត្រីវិស័យលើ Lexus RX 300 ខាងក្រោម៖
ចុចអាន៖