ដើរលេងឌូប៊ៃជិះរថភ្លើងមិនដល់ ១ដុល្លារសប្បាយយកទៅណាអស់

  • 2020-02-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឌូប៊ៃ​​ជា​ទីក្រុង​ដ៏​ធំ​មួយ​នៃ​ចក្រ​ភព​អារ៉ាប់រួម​ ដែល​​អ្នក​គ្រប់​គ្នា​ដឹង​តៗ​គ្នា​ថា​ សំបូរ​ដោយ​ប្រជាជន​អ្នក​មាន​រស់​នៅ​ទីនោះ។​​ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​មធ្យោបាយ​​ធ្វើ​ដំណើរ​​តាម​រយៈ​រថភ្លើង​ឃើញ​ថា ​មាន​ការ​ពេញ​និយម​បំផុត​សម្រាប់​មនុស្ស​ទូទៅ​នៅ​ទីក្រុង​នេះ។ ប្រភេទ​រថភ្លើង​មួួយ​ដែល​សង្កេត​ថា​មាន​អ្នក​ជិះ​ច្រើន​ជាង​រថភ្លើង​នានា​នោះ​គឺ​ Metro ជា​រថភ្លើង​វែង​ជាង​គេ​ក្នុង​លោក​កាល​ពី​ឆ្នាំ​២០១២​​ ជា​ប្រភេទ​​រថភ្លើង​គ្មាន​មនុស្ស​បើក ដែល​មាន​ប្រវែង​ផ្លូវ​រត់​រហូត​ដល់​ ៧៥គីឡូម៉ែត្រ​ ខ្វាត់​ខ្វែង​ពេញ​ទីក្រុង​។

​​​​​​​​​កាល​ពី​ថ្មីៗនេះ​ ក្រុម​ការងារ​ Sabay បាន​ទៅ​ដល់​ទីក្រុង​ដ៏​ទំនើប​នេះ​ ដោយ​​បាន​ធ្វើ​ដំណើរ​ជាមួយ​រថភ្លើង​ប្រភេទ​ខាង​លើ​ ក្នុង​មួយ​ជើង​ចំណាយ​អស់​មិន​ដល់​ ១ដុល្លារ​ឡើយ​ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​កាត​ ដែល​អាច​ទិញ​មួយ​អាច​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ទាំងអស់។​ សម្រាប់​អ្នក​ទៅ​លេង​ទីក្រុង​នេះ​ ក្នុង​រយៈ​ពេល​ខ្លី​ អាច​ទិញ​និង​បញ្ចូល​លុយ​ដែល​តិច​ជាង​គេ​គឺ​ ៧​ដុល្លារ ​អាច​ប្រើ​បាន​១អាទិត្យ។

​​​រថភ្លើង​Metro ​មាន​២ខ្សែ​ រត់​ចាប់​ពី​ម៉ោង​ ៥ភ្លឺ​ ដល់​ ១យប់​ តែ​សម្រាប់​ថ្ងៃ​សុក្រ​ គឺ​ចាប់​ពី​ម៉ោង​ ១០​ព្រឹក​ ដល់​ម៉ោង​១យប់​ ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក។ ហើយ​បើ​យើង​ដើរលេង​នៅ​ហ្នឹង​​ក៏​ត្រូវ​ដឹង​​ម៉ោង​ដែល​មមាញឹក​ស្ទះ​​ជាង​គេ​ វា​ក៏​មិន​ខុស​ពី​នៅ​ភ្នំពេញ​ដែរ​គឺ​ ចន្លោះ​ម៉ោង ៦ ទៅ ៨ព្រឹក, ម៉ោង​ ១២ថ្ងៃ​ត្រង់​ ទៅ ២ និង​ម៉ោង​ ៥ ទៅ​៩យប់​​។​ អ្វី​ដែល​សំខាន់​រង់​ចាំ​ជិះ​ មិន​ដល់​ ៥នាទីនោះទេ​។ ​

អូ! មួយ​ទៀត​ រឿង​បម្រាម​ជិះ​រថភ្លើង​នេះ​ គេ​ហាម​ ញ៉ាំ​ចំណី និង​ភេសជ្ជៈ​ ហើយ​បើ​ប្រព្រឹត្ត​នោះ​នឹង​ត្រូវ​ផាក​លុយ​ ប្រហែល​ ជិត​ ៣០ដុល្លារ និង​ដាច់​ខាត​កុំ​ទំពារ​ស្ករ​កៅស៊ូ​នៅ​ក្នុង​រថភ្លើង​ផង​ដែរ។​

អ្វី​ដែល​ចាប់​អារម្មណ៍​សម្រាប់​​នារី​ និង​កុមារ​ នៅ​លើ​រថភ្លើង​នេះ​មាន​កន្លែង​ឲ្យ​ពួកគេ​ ដោយ​តំណាង​ពណ៌​ផ្កាឈូក​នេះ ​ហើយ​បុរស​ៗ​ពួកគាត់​គ្មាន​សិទ្ធិ​អង្គុយ ឬ​ឈរ​នៅ​កន្លែង​នេះ​ឡើយ​។

អ្នក​ទាំងអស់​គ្នា​ អាច​ទស្សនា​វីដេអូ​ដំណើរ​កម្សាន្ត​នៅ​ឌូប៊ៃ​របស់​ក្រុមការងារ​ Sabay បន្ថែមនៅខាងក្រោមនេះ៖ ​​​​​​​​

ភាគ១៖

ភាគ២៖

​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត