អុញ...ដោយសារកូវីដ១៩​​ បិទហាងខារ៉ាអូខេ​ និងរោងភាពយន្ដទូទាំងប្រទេស!

  • 2020-03-17 07:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សុខាភិបាល ក្រសួង​ទេសចរណ៍ និង​គណៈ​អភិបាល​ទាំង​២៥ រាជធានី-ខេត្ដ ប្រកាស​បិទ KTV និង​រោងភាពយន្ត​ទូទាំង​ប្រទេស​ក្នុង​ស្ថានភាព​ដែល​ជំងឺ​កូវីដ​១៩ កំពុង​ឆ្លង​រីក​រាលដាល​ជា​សកល។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នៅ​ថ្ងៃ​ទី១៧ ខែ​មីនា នេះ បង្ហាញ​ថា ដោយ​ទទួល​បាន​ការ​ឯកភាព​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោ ហ៊ុន សែន ក្រសួង​ស្នើ​សុំ​ឲ្យ​ក្រសួង​ទេសចរណ៍ និង​ឯកឧត្ដម លោកជំទាវ​ជា​អភិបាល​ខេត្ដ-រាជធានី​ទាំង​អស់ ត្រូវ​សហការ​គ្នា​បិទ KTV និង​រោងភាពយន្ដ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​មីនា នេះ រហូត​ដល់​ស្ថានភាព​ជំងឺ​កូវីដ​១៩ ល្អ​ប្រសើរ​វិញ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

អត្ថបទថ្មី