ចង់ដឹងអង្ករខ្មែរសុទ្ធល្អ ១០០% អាចសាក២ចំណុចនេះ

  • 2020-03-23 12:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃស្រ្តីមេផ្ទះមួយចំនួនមានការព្រួយបារម្ភជាច្រើន នៅពេលចង់ទៅទិញអង្ករសុទ្ធល្អពីផ្សារ ប៉ុន្ដែប៉ះចំអង្ករលាយ ដែលធ្វើឲ្យការហូបមិនត្រូវតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ តើធ្វើដូចម្ដេចដើម្បីដឹងថា យើងទិញអង្ករប៉ះចំអង្ករសុទ្ធ១០០% មិនមានការលាយអង្ករផ្សេងៗ? ដើម្បីមើលអង្ករសុទ្ធល្អមិនល្អ គឺមាន ២វិធី ងាយៗនៅក្នុងងការត្រួតពិនិត្យ។ ចំណេះដឹងនេះ គឺជាការចែករំលែក ដោយ លោក ផង់ ផល្លា នាយកគ្រប់គ្រង “ស្រែខ្មែរ” ដូចខាងក្រោម៖

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ

  • ទី១៖ ការបំបែកគ្រាប់អង្ករ៖ យើងបំបែកគ្រាប់អង្ករចេញពីគ្នា ហើយជ្រើសរើសតែគ្រាប់អង្ករ ១០០គ្រាប់ ហើយរើសម្ដងៗមួយ នោះយើងនឹងដឹងថា មានគ្រាប់អង្ករប្លែកពីគេ។ បើមានគ្រាប់អង្ករខុសប្លែកពីគេ គឺជាអង្ករមិនសុទ្ធនោះទេ គឺជាប្រភេទអង្ករលាយ ប៉ុន្ដែអ្នកលក់តែងនិយាយថា អង្ករសុទ្ធ ១០០%។
  • ទី២៖ ការត្រួតពិនិត្យពេលចំអិនបាយ៖ នៅពេលយើងយកអង្ករទៅដាំបាយ ហើយនៅពេលជិតឆ្អិន យើងអាចត្រួតពិនិត្យមើលគ្រាប់បាយនោះ នឹងឃើញគ្រាប់បាយខ្លះ ប្លែកពីគេ ខុសពីគ្រាប់បាយផ្សេងៗ នោះបានសេចក្ដីថា អង្ករដែលយើងទិញមក មានលាយពូជអង្ករផ្សេងៗមិនសុទ្ធ ១០០%នោះទេ។

លោក ផង់ ផល្លា បានឲ្យដឹងបន្ថែមថា យើងអាចពិនិត្យមើលបានច្រើនវិធីទៀត ប៉ុន្ដែ ២ចំណុចខាងលើ គឺជាគន្លឹះងាយដែលយើងអាចអនុវត្តធ្វើការពិនិត្យអង្ករសុទ្ធ ឬមិនសុទ្ធ។

ឆ្លើយតបនឹងសំណួរថា តើមានអង្ករក្លែងក្លាយ (អង្ករប្លាស្ទិក) ដែរទេ? មែនទែនទៅ គឺមិនមានអង្ករប្លាស្ទិក លក់នៅលើទីផ្សារនោះទេ គឺមានតែអង្ករលាយ ដែលគេចាត់ទុកថា ប្រភេទអង្ករ មិនសុទ្ធ១០០%។ «កន្លងមកមានទិញយកទៅហូបប៉ះចំអង្ករលាយខ្លះ ធ្វើឲ្យបាយទុន ហើយគាត់បែរជាគិតថា អង្ករហ្នឹងប្លាស្ទិក ស្របពេលដែលនៅឡើបណ្ដាញសង្គមកំពុងមានការព្រួយបារម្ភនិងចែករំលែកព័ត៌មានតៗគ្នាអំពីអង្ករប្លាស្ទិក»។

លោក ផល្លា ក៏បានឲ្យដឹងដែរថា អង្ករសុទ្ធល្អ គឺមានលក្ខណៈសម្បត្តិ គឺ

  • ១. គ្រាប់អង្ករវែងល្មម

  • ២. ពណ៌សល្អក

  • ៣. ក្លិនក្រអូប

  • ៤. បាយទុន និងស្អិត រសជាតិផ្អែម ឈ្ងុយ។

ទន្ទឹមនឹងនេះ លោក ផង់ ផល្លា បានផ្ដាំផ្ញើដល់អ្នកទិញថា ប្រសិនបើអ្នកទិញចង់បានអង្ករដែលមានតម្លៃថោកជាងទីផ្សារ នោះចង់មិនចង់ គឺប៉ះចំអង្ករលាយមិនខាន ដែលមិនបានអង្ករខ្មែរសុទ្ធ ១០០%នោះទេ។ អង្ករខ្មែរសុទ្ធ គឺមានតម្លៃជាងអង្ករលាយ៕

ព័ត៌មានទាក់ទងនឹងអង្ករខ្មែរចុចអានខាងក្រោម៖

១. ភ្លក់នៅ? អង្ករផ្កាម្លិះខ្មែរល្បីឆ្ងាញ់ជាងគេធ្លាប់ឈ្នះពាន ឥលូវគ្រាន់តែចុចកុម្ម៉ង ដឹកជូន Free

២. មិនបានចេញក្រៅ បារម្ភអស់ស្បៀង? ឥលូវអាចទិញអង្ករតាមអនឡាញស្រួលដឹកជូនរហ័សទាន់ចិត្ត

៣. ចង់បានអង្ករក្រអូប សុទ្ធល្អ ដឹងទិញអង្ករខែណា ដាំបាយឆ្ងាញ់?

អត្ថបទ៖ វិបុត្រ

អត្ថបទពេញនិយម