ទឹក​ភ្នែក​ហូរ​មិន​ដឹង​ខ្លួន! បទ​ថ្មី Vannda-ក្មេងខ្មែរ តែង​បទ​ផ្ញើ​ទៅ​អ្នក​ម្ដាយ​រៀង​ខ្លួន ពីរោះ​ចាក់​ដោត​បេះដូង

  • 2020-03-24 08:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប៉ុន្មាន​ម៉ោង​នេះ​ប៉ុណ្ណោះ តារា​ចម្រៀង​រ៉េប Vannda និង​ក្មេង​ខ្មែរ បាន​រួម​គ្នា​ចេញ​បទ​ពិសេស​មួយ​បទ​មាន​ចំណង​ជើង​ថា "ម្ដាយ" ពួក​គេ​ធ្វើ​បទ​នេះ ផ្ញើ​ជូន​ទៅ​អ្នក​មាន​គុណ​ពួក​រាង​ខ្លួន ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ចាក់​ដោត​បេះដូង​ក្រោយ​បាន​ស្ដាប់​ចម្រៀង​ពួក​គេ​ហើយ។

បទ​នេះ គឺ​និយាយ​ពី​គុណ​បំណាច់ និង​បុព្វហេតុ​ជា​ច្រើន​របស់​អ្នក​ម្ដាយ ក៏​ដូច​ជា​អ្នក​មាន​គុណ​ទាំង​ទ្វេ ខណៈ​ពេល​នេះ ត្បិត​ថា មិន​ចេញ​ពី​កន្លែង​តែ​មួយ​ជាមួយ​គ្នា ប៉ុន្តែ​ដែល​ដូច​គ្នា​នោះ ដែល​ពួក​គេ​ទាំង​បី បាន និង​កំពុង​រស់​នៅ​ឆ្ងាយ​អ្នក​មាន​គុណ​ដូច​ៗ​គ្នា។ ដូច្នេះ​ហើយ មនោសញ្ចេតនា បូក​រួម​ទាំង​គុណ​បំណាច់​ទាំង​ឡាយ​របស់​អ្នក​មាន​គុណ គឺ​នៅ​ដក់​ជាប់​ជាមួយ​នឹង​បេះដូង ខួក្បាល​របស់​ពួក​គេ​គ្រប់​ពេល​មិន​ដែល​ភ្លេច។

តាម​រយៈ​បទ “ម្ដាយ” នេះ Vannda និង​ក្មេង​ខ្មែរ បាន​ត្អូញត្អែរ​ថា ពួក​គេ​នឹក​អ្នក​ម្ដាយ នឹក​អ្នក​មាន​គុណ និង​នឹក​រលឹក​គ្រួសារ​ទាំង​មូល​ខ្លាំង​ណាស់!

ប្រិយមិត្ត​ជា​ច្រើន​ដែល​បាន​ស្ដាប់​បទ​នេះ សុទ្ធ​តែ​ពោល​ដោយ​អារម្មណ៍​ក្ដុកក្ដួល ត្បិត​ថា ស្ដាប់​បទ​នេះ​ហើយ ធ្វើ​ឲ្យ​ពួក​គេ​នឹក​ផ្ទះ នឹក​ពុក នឹក​ម៉ែ ដូច​ដែល​តារា​ចម្រៀង​កំពុង​នឹក​អ្នក​ម្ដាយ​ពួក​គេ​រៀង​ខ្លួន​ដែរ។ ក្នុង​ចំណោម​អ្នក​ស្ដាប់​ទាំង​អស់ អ្នក​ខ្លះ​ប្រាប់​ថា ស្ដាប់​រួច​ហើយ ទឹក​ភ្នែក​ពួក​គេ​ក៏​ហូរ​មក​ដោយ​មិន​ដឹង​ខ្លួន!

តោះ...ស្ដាប់​បទ "ម្ដាយ" ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា