ទិញ​ទើប​បាន​ជាង​១​ខែ ឭ​ថា Barca ចង់​លក់ Braithwaite ដោះស្រាយ​សេដ្ឋកិច្ច

  • 2020-03-28 06:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ ​​Martin Braithwaite អាច​នឹង​ចាកចេញ​ពី Nou Camp ដោយ​សារ​តែ Barcelona កំពុង​ជួប​វិបត្តិ​​​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ខ្លះ​ៗ។

វីរុស​កូរ៉ូណា​កំពុង​តែ​​ជះ​ឥទ្ធិពល​ដល់ Barcelona​ ខណៈ​ក្លឹប​​គ្រោង​ចង់់​កាត់​ប្រាក់​ខែ​៥០​%​ពី​កីឡាករ។ ហើយ​សម្រាប់​ពេល​នេះ​ក្លឹប​ស្ថិត​នៅ​តំបន់​កាតាឡាន់​កំពុង​ចង់​លក់ Braithwaite​ ក្រោយ​ពី​ចូលរួម​បាន​១​ខែ ក្នុង​តម្លៃ​១៥​លាន​ផោន។

ត្បិត​តែ​​ចុះ​កុងត្រា​ដល់​ឆ្នាំ​២០២៤ ប៉ុន្តែ​ពេលវេលា​របស់​កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​អាច​នឹង​បញ្ចប់ បន្ទាប់​ពី​លេង​បាន​តែ​៣​ប្រកួត​នៅ La Liga។ យោងតាម​សារព័ត៌មាន​របស់​ប្រទេស​អេស្ប៉ាញ Barcca ចង់​លក់ Braithwaite ក្នុង​តម្លៃ​១៦,១​លាន​ផោន។ ក្លឹប​នៅ​អង់គ្លេស​ពីរ​គឺ  West Ham និង Everton ចង់​បាន Braithwaite។

Barcelona បាន​ប្រកាស​ទិញ​យក Braithwaite ពី​ក្លឹប Leganes​ កាល​ពី​ថ្ងៃ​ទី ២០ ខែ កុម្ភៈ ផ្ដល់​កុងត្រា​៤​ឆ្នាំ​កន្លះ។ ការ​សម្រេច​ទិញ​កីឡាករ​មិន​សូវ​ល្បី​ឈ្មោះ​ម្នាក់​នេះ ដើម្បី​ទុក​ជំនួស​កន្លែង Ousmane Dembele ដែល​របួស​រយៈពេល​វែង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ