មិនធម្មតា! ថៅកែ Zoom រកចំណូលបានជាង ៤ពាន់លានដុល្លារ ត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២០
- សុក្រ, 3 មេសា 2020 07:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ថៅកែ Zoom រកចំណូលបានជាង ៤ពាន់លានដុល្លារ ត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២០
ចន្លោះមិនឃើញ
ការប្រើប្រាស់វីដេអូ call zoom បានកើនឡើងយ៉ាងគំហុក ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ធ្វើអោយលោក Eric Yuan ដែលជាស្ថាបនិក Zoom អាចរកចំណូលបាន ៤ពាន់ដុល្លារ ត្រឹមរយៈពេល៣ខែ នៃដើមឆ្នាំ ២០២០នេះ។
ស្ថាបនិក Yuan គឺជាអ្នកបង្កើតកម្មវិធី Zoom ដែលជាកម្មវិធីអនឡាញមួយក្នុងសហរដ្ឋអាមេរិក ដែលទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំង ក្នុងអំឡុងពេលកូវីដ១៩។ កម្មវិធីនេះបង្កើតឡើងសំរាប់ធ្វើការទំនាកទំនង ប្រជុំ សន្និសិទ តាមបែបវីដេអូ សំលេង និង មានជាឆាត។
គួរបញ្ជាក់ដែរថា Zoom ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ និងធ្លាប់រកលុយបានប្រមាណជា ៧.៥ ពាន់លានដុល្លារ មុនការផ្ទុះនៃការប្រើក្នុងអំឡុងពេលរាតត្បាត នៃជំងឺកូរ៉ូណា៕
ប្រភព ៖ BUSINESS INSIDER