ស្រួលរកគ្មាន! រាល់ព្រឹកអាចចុចទិញបន្លែ-សាច់ស្រស់ៗល្អចំពោះសុខភាពតាមApp នេះដឹកជូនដល់ផ្ទះរហ័សទាន់ចិត្ត

  • 2020-04-05 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខុសប្លែកពីទំនិញផ្សេង តាម​ទម្លាប់​បង​ប្អូន​ខ្មែរ​យើង​មិន​ងាយ​ទិញ​ឡើយ​ បន្លែ​ត្រី សាច់ ឬ គ្រឿង​ទេស​ធ្វើ​ម្ហូប​ស្រស់ៗ​ តាម​អន​ឡាញ​ព្រោះ​បារម្ភ​ខ្លាច​គេ​ដឹក​ជូន​របស់​គុណភាព​មិន​ល្អ ដូច​បាន​ទៅ​ប៉ះ ស្ទាប​កាន់ និង​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ភ្នែក​ដូច​ទិញ​នៅ​តាម​ហាង។​

តែ​ដោយ​សារ​បច្ចុប្បន្ន​គ្រប់គ្នា​មិន​ចង់​ចេញ​ក្រៅ​​ផ្ទះ​ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​កូវីដ១៩ វា​ដល់​ពេល​ដែល​ត្រូវ​ងាក​មក​ ទិញ​បន្លែ ផ្លែឈើ ត្រី​សាច់ និង​គ្រឿង​ទេស​ធ្វើ​ម្ហូ​ប​ប្រចាំ​ថ្ងៃ តាមអនឡាញ​ហើយ ។

អស់កង្វល់! ព្រោះនៅផ្សារកសិផលធម្មជាតិ ឡេង​ណាវ៉ាត្រា ធានា​ផ្តល់​ជូន​តែ​បន្លែ​ ត្រី​សាច់​ ស្រស់ៗ ជា​ប្រចាំ និង​ផលិតផល​ជាច្រើន​មុខ​ ដែល​ធានា​​គុណភាព គ្មានសារធាតុគីមីដែលប៉ះពាលដល់សុខភាពឡើយ ។

« យើង​ពិតជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​លើ​គុណភាព ព្រោះ​យើង​ដឹង​ថា​គ្រប់​គ្នា​ស្រលាញ់​សុខភាព ហើយ​ផ្សារ​របស់​យើង​មិន​បើក​លក់​ត្រឹម​មួយ​ថ្ងៃ​នោះ​ទេ។​ដូច្នេះ​ការ​រក្សា​ឲ្យ​បាន​នូវ​គុណភាព និង​​ទំនុក​ចិត្ត​ពី​អតិថិជន គឺ​គោលការណ៍​ចម្បង​របស់​ផ្សារ​កសិផល​ធម្មជាតិ​យើង»។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ តំណាង​ផ្សារ​ កសិផល​ធម្មជាតិ​ ឡេង​ ណាវ៉ាត្រា។

«គោលដៅ​របស់​​យើង​គឺ ចង់​ឲ្យ គ្រប់​ពេល​បងប្អូន​ចង់​បាន​បន្លែ​ ផ្លែឈើ សាច់​ត្រី​ស្រស់ៗ និង​ផលិតផល​ខ្មែរ​គ្រប់​ភេទ​ដែល​ធានា​គុណភាព និង​សុវត្ថិភាព​ចំពោះ​សុខភាព បង​ប្អូន​គិត​ដល់ ផ្សារ​កសិផល​ធម្មជាតិ​ ឡេង ណាវ៉ាត្រា។ ស្លាកសញ្ញាផ្សារកសិផលធម្មជាតិរបស់យើង គឺ​ជា​ការ​ធានា​បញ្ជាក់​លើ​គុណភាព និង​តម្លៃ ដែល​បង​ប្អូន​អាច​ជឿ​ទុក​ចិត្ត​បាន​គ្រប់​ពេល​វេលា » ។ លោក​បញ្ជាក់​បន្ថែម។

ជាក់ស្តែង រាល់​ផលិតផល​ដែល​ដាក់​លក់​ក្នុង​ផ្សារ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ពនិត្យ​គុណភាព​យ៉ាង​មត់​ចត់​ដោយ​ក្រុម​ការងារ​ដែល មាន​ជំនាញ​តាម​បច្ចេកទេស និង​ស្តង់ដារ​ត្រួត​ពិនិត្យ​គុណភាព​បែប​ជប៉ុន របស់​ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ​ប្រទេស​ជប៉ុន​ហៅ​កាត់​ថា(JICA) ទទួល​ស្គាល់​ដោយ​ក្រសួងកសិកម្ម។

ផលិតផល​កសិកម្ម​នេះ​ទៀត​សោត គឺ​បាន​មក​ពី ចម្ការ​កសិករ​ខ្មែរ​ពិតៗ នៅ​តាម​ខេត្ត​ចំនួន ១៨ ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​ក្រុម​បច្ចេក​ទេស​របស់​​ផ្សារ​ចុះ​ទៅ​មើល​​ដល់​ទីតាំង​ដោយ​ផ្ទាល់​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ពិត​ជា​មាន​របៀប​ដាំ​ត្រឹម​ត្រូវ​ មិន​ប្រើ​ជី​គីមី​ប៉ះពាល់​សុខភាព​មែន។

តោះ! ចង់​ដឹង​ច្បាស់​ថា​ធានា​គុណភាព​កម្រិត​ណា​អាច​សាក​ចុច​កុម្ម៉ង់​បាន​ឥលូវ​នេះ តាមរយៈ ៖

  • ទីតាំង​ផ្សារ ៖ អគារ #S3-17, តាមបណ្តោយ​ផ្លូវ ឧកញ៉ា​ទេពផន st. (182) ផ្នែកខាងមុខ នៃ​ផ្សារទំនើប អូឡាំព្យារ

  • វិបសាយ ៖ ផ្សារ​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា

  • Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត]

  • លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤

គ្រាន់​តែ​ចុច​កុម្ម៉ង់​ទិញ​តាម វិបសាយ ឬ Mobile app ក៏​បាន ក្រុម​ការងារ​នឹង​ដឹក​ជូន​ភ្លាមៗ ដោយ​ឥត​គិត​ថ្លៃ ក្នុង​រយៈ​ពេល តែ ២០នាទីប៉ុណ្ណោះ៕

អត្ថបទទាក់ទង ៖

អត្ថបទ៖ លីដា