រឿង​ ៥ យ៉ាង​ នារី​មិន​គួរ​ធ្វើជាញឹកញាប់​ ខណៈ​ពេល​សម្រាកនៅ​ផ្ទះ

  • 2020-04-13 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ស្ថិត​នៅ​ផ្ទះ ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​កូវីដ១៩ មនុស្ស​ម្នាក់ៗ​អាច​មាន​ពេល​ច្រើន​ទំនេរ​ច្រើន​ជាង​មុន ជាពិសេស​អាច​សាក​ល្បង​ធ្វើ​អ្វី​ថ្មីៗ​សម្រាប់​ខ្លួន​ឯង។ យ៉ាង​ណា​មិញ​ កញ្ញា​សុំ​ធ្វើការ​ដាស់​តឿន​ដល់​មិត្ត​នារី​គ្រប់​រូប ដែល​កំពុង​តែ​សម្រាក​នៅ​ផ្ទះ​ថា មាន​រឿង​មួយ​ចំនួន​ដែល​ទាំង​អស់​គ្នា​មិន​គួរ​ធ្វើ​។ ដូចនេះ មិន​ថា​ទំនេរ​បែប​ណា​ទេ​ ៨ ចំណុច​ខាង​ក្រោម​ជា​រឿង​ដែល​នារី​មិន​គួរ​ធ្វើ​ញឹក​ញាប់​ស្រប​ពេល​នៅ​ផ្ទះ៖

រូបតំណាង

**១. បរិភោគច្រើនហួសកំណត់៖** អ្នកខ្លះនៅពេលទំនេរ មិនដឹងធ្វើអ្វីគឺគិតតែពីញ៉ាំគ្រប់ពេលតែម្ដង ជាពិសេសគឺប្រភេទអាហារសម្រន់។ ដូចនេះ នារីគួរមានការប្រុងប្រយ័ត្នលើការបរិភោគរបស់ខ្លួន ជៀសវាងការឡើងទម្ងន់ជាលំដាប់មិនដឹងមូលហេតុ។

រូបតំណាង

២. ផាត់មុខក្រាស់ៗជាប្រចាំ៖ ប្រសិនបើគ្មានកិច្ចការអ្វីត្រូវចេញក្រៅ ឬ ជួបនរណាម្នាក់អនឡាញ ស្រីៗគួរឆ្លៀតឱកាសនៅផ្ទះ កាត់បន្ថយការផាត់មុខក្រាស់ៗជាប់រាល់ថ្ងៃ ដែលអាចបង្កជាបញ្ហាស្បែកនៅថ្ងៃក្រោយ។

រូបតំណាង

៣. គេងច្រើនជ្រុល៖ ជាការពិត ពេលគេងនៅផ្ទះអផ្សុកគឺម្នាក់ៗច្រើនតែគេង តែការគេងច្រើនជ្រុលអាចធ្វើឲ្យកើតជាបញ្ហាសុខភាពជាច្រើន ព្រមទាំងអាចធ្វើឲ្យរាងកាយធាត់ដោយមិនបានដឹងខ្លួន។

រូបតំណាង

៤. តែងគិតរឿងអវិជ្ជមាន៖ បញ្ហាជុំវិញខ្លួនចេះតែកើតមានឡើង ធ្វើឲ្យអ្នកអាចប្រឈមនឹងការគិតច្រើន ដែលបង្កជាការគេងមិនលក់ គេងមិនស្កប់ ព្រួយបារម្ភច្រើន និង បញ្ហាផ្លូវអារម្មណ៍ផ្សេងៗទៀត។

រូបតំណាង

៥. កាត់សក់ខ្លួនឯង ទាំងគ្មានជំនាញ៖ រឿងមួយទៀតដែលនារីមិនគួរសាកល្បងខ្លួនឯងនោះគឺ ការកាត់សក់ដោយខ្លួនឯង ជៀសវាងការកាត់ខ្លីជ្រុល ឬ ខុសបច្ចេកទេសណាមួយ នាំឲ្យមានការសោកស្ដាយខ្លាំងរកអ្នកណាជួយមិនបាន។

រូបតំណាង

ចុចអានបន្ត៖ ជូន​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​សួរ​គេថា"ពេល​ណា​រៀប​ការ?”

អត្ថបទ៖ Siyou Tang