អ៊ុក សុវណ្ណារី ស្ម័គ្រចិត្ដធ្វើជាតារាឯកទី៥ ក្នុងសកម្មភាពជួយ​លើក​កម្ពស់​បន្លែ​ធម្មជាតិ

  • 2020-04-21 10:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​តារា​ចម្រៀង​ខេមរៈ សិរីមន្ដ ខេម តន់ ច័ន្ទសីម៉ា ឥឡូវ​នេះ​លេច​មុខ​តារា​ចម្រៀង​ល្បី​ឈ្មោះ​វ័យ​ក្មេង​ម្នាក់​ទៀតហើយ គឺ​កញ្ញា អ៊ុក សុវណ្ណារី បាន​ស្ម័គ្រចិត្ត​ជួយ​ផ្សព្វផ្សាយ​ពីកសិផលនៅផ្សារកសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា។

គិត​ត្រឹម​ដើម​សប្ដាហ៍​ទី៤ នៃ​ខែ​មេសា នេះ កញ្ញា អ៊ុក សុវណ្ណារី គឺ​ជា​តារា​ចម្រៀង​ទី៥ ដែល​បាន​ចូល​រួម​គាំទ្រ​កសិផល​ធម្មជាតិ និង​លើក​កម្ពស់​ជីវភាព​កសិករ តាម​រយៈ​ចុះ​ទៅ​ដល់​មូលដ្ឋាន ឬ​កន្លែង​ដាំ​ដុះ​ផ្ទាល់​របស់​កសិករ ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​ទាំង​នោះ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន និង​អ្នក​និយម​ទទួល​កសិផល​សរីរាង្គ។

តារា​ចម្រៀង អ៊ុក សុវណ្ណរី ចាប់​ផ្ដើម​មាន​ភាព​ល្បីល្បាញ​តាម​រយៈ​បទ"ខ្ញុំ​ក្លាយ​ជា​អ្នក​ជំងឺ​ស្នេហា" និង​បទ​ចុង​ក្រោយ​នេះ គឺ​បទ"ស្ដាប់​ទឹក​ភ្នែក​ហូរ​ពីរោះ​ម្ល៉េះ**"។ គេ​ជឿ​ថា សកម្មភាព​គាំទ្រ និង​ផ្សព្វផ្សាយ​ពី​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា នឹង​បាន​ដឹង​ដល់​អ្នក​គាំទ្រ​របស់​កញ្ញា​ អ៊ុក សុវណ្ណារី ហើយ​ចូល​រួម​គាំទ្រកសិផល​ខ្មែរ​ទាំង​អស់​គ្នា។

ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា បាន​គិត​ពី​សុខភាព​អ្នក​បរិភោគ​ជា​ចម្បង។ បច្ចុប្បន្ន​ផ្សារ​បង្កើន​ការ​យកចិត្ត​ទុកដាក់​លើ​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​កសិផល​មាន​គុណភាព។

ដោយ​មើល​ឃើញ​ពី​ការ​គិតគូរ​ពី​សុខុមាលភាព និង​ជីវភាព​កសិករ​នេះ ទើប​ធ្វើ​ឲ្យ​តារា​ល្បីៗ​មួយ​ចំនួន​ស្ម័គ្រចិត្ត​ចូល​រួម​ផ្សព្វផ្សាយ​ពី​សកម្មភាព​ផ្សារ​មួយ​នេះ​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ន័យ​លើក​កម្ពស់​សុខុមាលភាព និង​កសិផល​ធម្មជាតិ។

ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា មាន​ទីតាំង​នៅ​ក្នុង​ផ្សារ​ទំនើប​អូឡាំព្យា​ជាន់​ផ្ទាល់​ដី ស្ថិតនៅ​ខណ្ឌ​៧​មករា រាជធានីភ្នំពេញ។ ប្រិយមិត្ដ​អាច​កុម្ម៉ង​ និងសេវាកម្មដឹកជញ្ជូន បាន​តាម​ទូរស័ព្ទ​លេខ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ