អាយុ​ក្បែរ ៥០​ហើយ​ សៀវ​ ឡុង​នី​ ស៊េរីឆ្នាំ ១៩៩៥ នៅ​តែ​ក្មេង​ស្អាត​

  • 2020-05-06 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែ​វីដេអូ​ប៉ុន្មាន​វិនាទី​សោះ តារា​សម្ដែង​ស្រី​ហុងកុង​ជើង​ចាស់ Carman Lee បាន​បង្ហាញ​ឲ្យ​ទស្សនិកជន​ឃើញ​ថា ទោះ​បី​ជា​មាន​វ័យ​ជិត ៥០​ឆ្នាំ​ក៏​ដោយ តែ​នាង​នៅ​តែ​រក្សា​សម្រស់​បាន​យ៉ាង​ល្អ។

ទោះ​បី​ជា​កំពូល​ខ្សែ​ភាពយន្ត​ភាគបុរាណ​ចិន យុទ្ធសិល្ប​ឥន្ទ្រីទេព ត្រូវ​បាន​ចាក់​ផ្សាយ​ដំបូង​តាំង​ពី ២៥​ឆ្នាំ​មុន​ក៏​ដោយ តែ​កេរ្តិ៍​ឈ្មោះ​របស់​តួ​ឯក​ស្រី ពោល​តារា​សម្ដែង​ស្រី​ហុងកុង Carman Lee នៅ​តែ​មាន​ប្រជាប្រិយភាព មិន​ត្រូវ​បាន​គេ​បំភ្លេច​ឡើយ។ ជាក់​ស្ដែង ទោះ​បី​ជា​ស្ថិត​ក្នុង​វ័យ ៤៧​ឆ្នាំ​ក៏​ដោយ តែ​តួ​សៀវ ឡុងនី នៅ​តែ​ទទួល​បាន​ការ​ថត​រឿង​តួ​អង្គសំខាន់​ៗ​ឥត​ឈប់​ឈរ នៅ​ក្នុង​រឿង​ភាគ ក៏​ដូ​ច​ជា​ភាពយន្ត​ជា​ច្រើន។

ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភាកន្លង​ទៅ​នេះ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៧៣ បាន​បង្ហាញ​ខ្លួន​នៅ​ក្រុង Hengdian ដើម្បី​ថត​រឿង​ភាគ​បុរាណ​ថ្មី។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍នោះ​គឺ នៅ​ក្នុង​ការ​តែ​ង​ខ្លួន​បែប​បុរាណ សៀវ ឡុង​នី​នៅ​តែ​មាន​រូបរាង​ដដែល​ មិន​ខុស​​ពីរូបភាព​របស់​នាង​កាល​ពី ២៥​ឆ្នាំ មុន​នោះ​ឡើយ។

នៅ​ក្នុង​ជំនួប​ជាមួយ​ទស្សនាវដ្ដី​ពី​មុន Carman Lee បង្ហើប​ឲ្យ​ដឹង​ថា ប្រហែល​មក​ពី​ជីវិត​នៅ​លីវ​ អត់​មាន​គ្រួសារ​ហើយ ដែល​ជា​មួយ​ផ្នែក​ជួយ​ឲ្យ​នាង​នៅ​ក្មេង​ដដែល​បែប​នេះ៕

អានបន្ត៖ ​ រាជិនីច្នៃ​រ៉ូប​មង្គលការ​ Vera Wang បង្អួត​រាង​ក្រមុំ​១៨​សុំ​ខ្មាស នៅ​វ័យ​៧១​ឆ្នាំ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម