មក​ដឹង​អ្នក​ប្រដាល់​ជួរ​មុខ​ ៤នាក់​ ដែល​មិន​ឡើង​សង្វៀន​សោះ​អំឡុង​ COVID-19​

  • 2020-05-14 03:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ផ្ទុះ​ជំងឺ​ COVID-19​ រយៈពេល​ប៉ុន្មាន​ខែ​នេះ​គឺ​ឃើញ​មាន​កីឡាករ​កម្ពុជា​ជា​ច្រើន​រូប​មិន​ថា​កីឡាករ​ជួរមុខ​ ឬ​កីឡាករ​កម្រិត​ទី២​ ទី៣​ នោះ​ទេ​តែង​បង្ហាញ​មុខ​ឡើង​ប្រកួត​ប៉ះ​ខ្មែរ​គ្នា​ឯង​លើ​សង្វៀន​នានា។​ ប៉ុន្តែ​កីឡាករ​ល្បីឈ្មោះចំនួន​ក៏​មិន​បាន​ឡើង​ប្រកួត​សោះ​ដែរ​នា​អំឡុង​ជំងឺ​នេះ​ក្នុង​នោះរួម​មាន​​ដូច​ខាង​ក្រោម៖​

កីឡាករ កែវ រំចង់

**ទី១​ កីឡាករ​ កែវ​ រំចង់**​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​បាត់ដំបង​ដែល​តែងតែ​ឡើង​សង្វៀន​បាយ័ន​រូប​នេះ ​ក៏​មិន​បាន​បង្ហាញ​មុខ​ប្រកួត​អំឡុង​ជំងឺ​ COVID-19​ នេះ​ទេ ខណៈ​ការ​ប្រកួត​ទាំង​នេះ​គឺ​ខ្មែរ​ប៉ះ​ខ្មែរ។​ រំចង់​ ធ្លាប់​បាន​និយាយ​ពី​មុន​មក​ដែរ​ថា​ ខ្លួន​មិន​ប្រកួត​ជា​មួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​ឡើយ។​

កីឡាករ ម៉ឺន សុភា

ទី២​ កីឡាករ​ ម៉ឺន​ សុភា​ អ្នក​លេង​កណ្ដាប់ដៃ​ថ្ម​ម្នាក់​នេះ​ក៏​មិន​បាន​ឡើង​សង្វៀន​ដែរ​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ ពោល​ចាប់​តាំង​ពី​ឡើង​សង្វៀន​១ប្រកួត​នៅ​ឯកភ្នំ​រួម​មក​គឺ​ខាន​រហូត​ដល់​បច្ចុប្បន្ន។​ ណា​មួយ​ប្រពន្ធ​របស់​ ម៉ឺន​ សុភា​ ទើប​និង​សម្រាល​បុត្រ​បាន​ប៉ុន្មាន​ខែ​នេះ​ទេដូច្នេះអាច​ថា​រវល់ច្រើន។​

កីឡាករ ហ៊ឹម សេរី

ទី៣​ កីឡាករ​ ហ៊ឹម​ សេរី​ ជើង​ខ្លាំង​ទម្ងន់​ស្រាល​រូប​នេះ​ក៏​មិន​បាន​ឡើង​ប្រកួត​ផង​ដែរ​មួយ​រយៈពេល​នេះ។​ គេ​ធ្លាប់​ឃើញ​អ្នក​ប្រដាល់​ម្នាក់​នេះ​ឧស្សាហ៍​បាន​ប្រកួត​ណាស់​ជាពិសេស​នៅ​សង្វៀន​ CNC ​មុន​ពេល​ផ្ទុះ​ជំងឺ​ COVID-19​ ប៉ុន្តែ​ឥលូវ​នេះ​ក៏​មិន​បាន​បង្ហាញ​ខ្លួននោះ​ដែរ។​

កីឡាករ សែន រ៉ាដេត

ទី៤​ កីឡាករ​ សែន​ រ៉ាដេត​ អ្នក​ប្រដាល់​សាច់​ស​មក​ពី​ខេត្ត​កោះកុង​ម្នាក់​នេះ​បាន​សម្រាក​នៅ​ឯ​ស្រុក​កំណើត​តាំង​ពី​ជំងឺ​ COVID-19​ ចាប់​ផ្ដើម​មក​ម្ល៉េះ។​ ប៉ុន្តែ​ថ្មីៗ​នេះ​ឮ​ដំណឹង​ពី​លោក​ ស៊ន​ អេលីត​ ថា​កីឡាករ​រូប​នេះ​នឹង​វិល​មក​កាន់​សង្វៀន​ឆាប់ៗ​​វិញ​ដោយ​សុំ​ហ្វឹកហាត់​ឲ្យ​បាន​គ្រប់គ្រាន់​សិន៕​

អត្ថបទ៖ នួន ស៊ីណា​