ការ​តស៊ូ​រយៈពេល​ ៧ឆ្នាំ​ រិន​ សារ័ត្ន​ ស្គាល់​ហើយ​ការ​ឈ្នះ​ពាន​លេខ១​

  • 2020-05-25 02:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ រិន​ សារ័ត្ន ​ថា​ក្រោយ​ពី​ចំណាយ​ពេល​អស់​៧ឆ្នាំ​ជា​មួយ​កីឡា​ប្រដល់​ ​ឥលូវ​នេះ​ការ​ខំប្រឹង​របស់​ខ្លួន​បាន​សម្រេច​ហើយ​ ដោយ​អាច​ឈ្នះ​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​លេខ១​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ឯ​សង្វៀន​ TV5។​

រិន​ សារ័ត្ន (ខៀវ)

សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ​រូប​គេ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​រយៈពេល​ប្រហែល​៧ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​ដែល​បាន​ឈ្នះ​ពាន​ ឬ​ខ្សែក្រវាត់​អ្វី​នោះ​ទេ​ពោល​បាន​ត្រឹម​លេខ២​ ដល់​ទៅ២ដង​ពី​មុន​មក។​

កីឡាករ​មក​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ឥលូវ​នេះ​ខ្លួន​បាន​សម្រេច​ក្ដី​បំណង​ដែល​ចង់​បាន​ពាន​រង្វាន់​លេខ១​ នេះ​ហើយ។​ ការ​ខំប្រឹង​ព្យាយាម​កន្លង​មក​បាន​សម្រេច​ហើយ​ មិន​ធ្វើ​ឲ្យ​គ្រូ​ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​អស់​សង្ឃឹម​ឡើយ។​

កីឡាករ​ រិន​ សារ័ត្ន

រំលឹក​ដែរ​ថា​ កីឡាករ​ រិន​ សារ័ត្ន​ ឈ្នះ​ សោម​ វិឆ័យ​ ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​ឧសភា​ ឆ្នាំ​២០២០​ ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ រិន​ សារ័ត្ន​ លេខ១​ បាន​ប្រាក់​ ៤០០០​ដុល្លារ​ សោម​ វិឆ័យ​ លេខ២​ បាន​ប្រាក់​ ២០០០​ដុល្លារ​ ពុយ​ វណ្ណៈ​ លេខ៣​ បាន​ប្រាក់​ ៧៥០​ដុល្លារ​ និង​ វ៉ែន​ ហុងជីវ៉ុង​ លេខ៤​ បាន​ ៥០០​ដុល្លារ៕ ​

អត្ថបទ៖ នួន ស៊ីណា​