អាថ៌កំបាំងរូងភ្នំជីសូរ្យ ធ្លាយដល់ភ្នំស្រង់ (វីដេអូ)
- 2020-05-30 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងរូងភ្នំជីសូរ្យ ធ្លាយដល់ភ្នំស្រង់ (វីដេអូ)
ចន្លោះមិនឃើញ
រមណីយដ្ឋានភ្នំជីសូរ្យ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយប្រចាំខេត្តតាកែវ ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោងមានចម្ងាយប្រហែល ៦២គីទ្បូមែត្រពីទីក្រុងភ្នំពេញ និង ២គីឡូម៉ែត្រ ហួសប្រាសាទនាងខ្មៅ។
នៅលើភ្នំជីសូរ្យ មានប្រាសាទបុរាណមួយ សាង់សង់ពីថ្មបាយក្រៀម និងថ្មភក់គួរឲ្យស្ញប់ស្ញែង។ ប្រាសាទនៅលើកំពូលភ្នំនេះមានឈ្មោះថា " ប្រាសាទភ្នំជីសូរ្យ" ត្រូវបានសាងសង់ឡើង ដោយព្រះបាទសូរ្យវរ្ម័នទី១។
ផ្លូវឡើងទៅលើភ្នំមានជណ្ដើរចំនួន៣ ចេញពីទិសផ្សេងៗគ្នា ដែលមានប្រវែងស្មើៗគ្នា ប៉ុន្តែកាំជណ្ដើរមានចំនួនខុសគ្នា។ ជណ្ដើរ បុរាណ នៅប៉ែកខាងកើត មាន៦១០កាំ ជណ្ដើរនៅប៉ែកខាងត្បូងមាន ៤១២កាំ និង ជណ្ដើរនៅប៉ែកខាងលិច ២៣៣កាំ។ នៅក្បែរប្រាសាទមានវត្តមួយមានឈ្មោះថា "វត្តភ្នំគិរីសោភណ្ឌភ្នំជីសូរ្យ"។
ក្រៅពីប្រសាទបុរាណ រមណីយដ្ឋានភ្នំជីសូរ្យ មានរូងភ្នំមួយឈ្មោះថា "រូងនាងវិមានចន្ទន៍" ដែលមានចំងាយពីវត្តភ្នំគិរីសោភណ្ឌភ្នំជីសូរ្យ ១៥០ ម៉ែត្រ។
លោកតា ខាត់ សុខ សមាជិកឆ្មាំប្រាសាទ ស្រុកសំរោង បានឲ្យដឹងថា "រូងនាងវិមានចន្ទន៍" ធ្លាប់មានចម្ងាយឆ្ងាយ ធ្លាយដល់ភ្នំស្រង់ ព្រោះមានអ្នកស្រុកបាននិយាយតៗៗគ្នាថា មានព្រះសង្ឃមួយអង្គបានចូលទៅធ្វើធុតង្គនៅក្នុងរូងភ្នំ បាត់ដំណឹងជាច្រើនខែ ហើយក្រោយមកស្រាប់តែទៅឃើញនៅភ្នំស្រង់ ដែលស្ថិតក្នុងខេត្ត កំពង់ស្ដី ទៅវិញ។
លោកតា ខាត់ សុខ បានបន្តឲ្យដឹងថា កាលមុនសម័យសង្គមរាស្ត្រនិយម រូងភ្នំខាងលើ អ្នកស្រុកអាចចូលបានជាង៥០ ម៉ែត្រ ប៉ុន្តែក្រោយមានការទម្លាក់គ្រាប់ពីទាហានអាម៉េរិកាំងក្នុងសម័យលន់នល់ រូងភ្នំមួយនេះត្រូវបានបាក់ស្រុត បិតជិត ហើយបច្ចុប្បន្នអាចចូលបានត្រឹម ២ ទៅ ៣ ម៉ែត្រប៉ុណ្ណោះ។
សូមស្ដាប់លោកតា ខាត់ សុខ រៀបរាប់ដូចខាងក្រោម៖