ជើង​ខ្លាំង​វ័យ​ក្មេង​ ពេជ្រ​ ប៊ុនសិទ្ធ​ ប្ដេជ្ញា​ខំប្រឹង​ឲ្យ​ល្បី​ដើម្បី​បាន​ឡើង​សង្ងៀន​ ONE

  • 2020-06-02 03:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កំពុង​ឡើង​កូដ​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​ស្រាល​នា​ពេល​បច្ចុប្បន្ន​ ពេជ្រ​ ប៊ុនសិទ្ធ​ មាន​ការ​ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ឲ្យ​ខ្លាំង​ និង​មាន​សមត្ថភាព​ល្អ​ដើម្បី​បាន​ឱកាស​ឡើង​ប្រកួត​លើ​សង្វៀន​ល្បីឈ្មោះ​ ONE ​នៅ​ពេល​ណា​មួយ​ខាង​មុខ។​

ប៊ុនសិទ្ធ ប៉ះ​ ម៉ន​ ភារម្យ

ប៊ុនសិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ សង្វៀន​ធំៗ​នៅ​ឯ​ក្រៅ​ស្រុក​ដែល​ខ្លួន​ចង់​ឡើង​មុន​គេ​នោះ​គឺ​សង្វៀន​ ONE​ តែ​ម្ដង​ព្រោះ​យល់​ថា​សង្វៀន​នេះ​ល្បីឈ្មោះ​ខ្លាំង​ ហើយ​កីឡាករ​ឡើង​ប្រកួត​ម្ដងៗ​បាន​ថវិកា​ក៏​ច្រើន​ថែម​ទៀត។​ ជាក់ស្ដែង​ដូច​កីឡាករ​ ចាន់​ រតនា​ ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​លើ​សង្វៀន​កម្រិត​អន្តរជាតិ​មួយ​នេះ។​

ប៊ុនសិទ្ធ ប៉ះ​ ម៉ន​ ភារម្យ

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ហេតុ​ផង​មួយ​ទៀត​ដែល​ខ្លួន​ចូលចិត្ត​សង្វៀន​ ONE​ គឺ​ការ​ប្រកួត​ពាក់​ហ្គង់​តូចៗ​តែ​ម្ដង​ នៅ​ពេល​វ៉ៃ​ត្រូវ​១ដៃៗ​ដឹង​តែ​ឈឺ។​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​បាត់ដំបង​ខាង​លើ​នេះ​ មាន​តែ​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ហ្វឹកហាត់​ ខំប្រឹង​ប្រកួត​អស់​ពី​សមត្ថភាព​ប៉ុណ្ណោះ​ទើប​អាច​សម្រេច​ក្ដី​ស្រមៃ​ឡើង​សង្វៀន​ ONE​ នេះ​បាន​នៅ​ពេល​ខាង​មុខ។​

ប៊ុនសិទ្ធ ទទួល​ប្រាក់​លើក​ទឹកចិត្តបន្ថែម

រំលឹក​ដែរ​ថា​ ពេជ្រ​ ប៊ុនសិទ្ធ ​បច្ចុប្បន្ន​ជា​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ នៃ​ក្លឹប​ប្រដាល់​ចលនា​យុវជន​កម្ពុជា​១៥៧។​ ២ប្រកូត​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ​ឈ្នះ​សន្លប់​លើ​ ឬទិ្ធ សាស្រ្តាវុធ​ និង​ឈ្នះ​ពិន្ទុ​លើ​ ម៉ន​ ភារម្យ ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុននៅ​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម