Taeyang ទទួលស្គាល់ថាខ្លួនគ្មានមិត្តពិតប្រាកដសូម្បីម្នាក់
- 2020-06-03 03:19:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taeyang ទទួលស្គាល់ថាខ្លួនគ្មានមិត្តពិតប្រាកដសូម្បីម្នាក់
ចន្លោះមិនឃើញ
វីដេអូឯកសារ WHITE NIGHT របស់ Taeyang បានចេញផ្សាយនូវភាគទីប្រាំរបស់ខ្លួន ដែលក្នុងភាគនេះមានបង្ហាញអំពីជីវិតប្រចាំថ្ងៃ និងចំណងមិត្តភាពរបស់សមាជិក BIGBANG រូបនេះផងដែរ។
ចាប់ផ្ដើមដំបូងនៃវីដេអូគឺអ្នកនៅជុំវិញ Taeyang បានរៀបរាប់ថារូបគេជាមនុស្សចិត្តបានម្នាក់ ប៉ុន្តែមានលាក់រឿងរ៉ាវជាច្រើនមិនឲ្យគេដឹង។ "គាត់ចូលចិត្តលាក់ទុករឿងរ៉ាវជាច្រើនមិនឲ្យអ្នកដទៃដឹង ប៉ុន្តែខ្ញុំគិតថាគាត់ជាមនុស្សល្អម្នាក់។ ខ្ញុំបានធ្វើការជាមួយគាត់យូរហើយ ប៉ុន្តែខ្ញុំគិតថានៅតែមិនស្គាល់គាត់ច្បាស់។” នេះជាការលើកឡើងរបស់អ្នករួមការងារជាមួយ Taeyang។
ក្នុងវីដេអូ Taeyang បានធ្វើឲ្យគេភ្ញាក់ផ្អើលពេលដែលបានសារភាពថាខ្លួនមិនមានមិត្តពិតប្រាកដនោះទេ។ Taeyang និយាយថា ៖ "ខ្ញុំគិតថាខ្ញុំមិនមានមិត្តពិតប្រាកដនោះទេ។ មនុស្សដែលខ្ញុំស្គាល់តាមរយៈការងារគឺជាមិត្តភ័ក្ដិ។ ប៉ុន្តែពេលសម្រាកពីការងារ ខ្ញុំមិនមាននរណាម្នាក់ដែលអាចជួបនិយាយគ្នាបាននោះទេ។”
ពេលនោះដែរ អ្នករួមការងារម្នាក់បានលើកឡើងអំពី G-Dragon សមាជិករួមក្រុមថាជាមិត្តពិតប្រាកដម្នាក់ ហើយ Taeyang ក៏យល់ស្របដែរថា G-Dragon គឺជាមិត្តពិតប្រាកដម្នាក់របស់ខ្លួន។
Taeyang និង G-Dragon បានចូលប្រឡូកក្នុងវិស័យ K-Pop តាមរយៈក្រុម BIGBANG នាឆ្នាំ ២០០៦ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេគឺកើតមានតាំងពីមុនពេលប្រឡូកសិល្បៈមកម្ល៉េះ៕