Neymar ខ្សឹបប្រាប់មិត្តរួមក្រុមចង់ទៅ Barca វិញ តែចង់ធ្វើរឿងមួយនេះឲ្យបានសិននៅ PSG
- 2020-06-09 04:44:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ខ្សឹបប្រាប់មិត្តរួមក្រុមចង់ទៅ Barca វិញ តែចង់ធ្វើរឿងមួយនេះឲ្យបានសិននៅ PSG
ចន្លោះមិនឃើញ
Neymar បានប្រាប់មិត្តរួមក្រុម Paris Saint-Germain ថា គេចង់ចាកចេញនិងត្រលប់ទៅចូលរួមជាមួយ Barcelona វិញនៅរដូវក្ដៅនេះ តែចង់លើកពាន Champions League ឲ្យបានសិន។ នេះបើតាមសារព័ត៌មាន Mundo Deportivo។
កីឡាករសញ្ជាតិប្រេស៊ីលដែលផ្ទេរចេញពី Nou Camp ក្នុងតម្លៃកំណត់ត្រាពិភពលោក១៩៨លានផោនកាលពីឆ្នាំ២០១៧ ហាក់មិនសូវជោគជ័យប៉ុន្មានទេ ក្នុងពេលវេលានៅទីក្រុងប៉ារីស។ សម្រាប់ Barca បានខកខានក្នុងការផ្ទេរយក Neymar មកវិញកាលពីឆ្នាំមុន ទោះបីស្នើទៅកាន់ PSG នូវទឹកប្រាក់១០០លានផោន បូកបន្ថែម Ivan Rakitic, Jean-Clair Todibo និង Ousmane Dembele ក៏ដោយ។
ប៉ុន្តែបើតាមសារព័ត៌មានរបស់អេស្ប៉ាញខាងលើបញ្ជាក់ថា Barcelona និង Neymar នៅតែមិនបោះបង់ក្នុងការត្រលប់រកគ្នាវិញ។ ក្នុងនោះដែរពេលថ្មីៗនេះ កីឡាករវ័យ២៨ឆ្នាំក៏បានខ្សឹបប្រាប់មិត្តរួមក្រុមនៅ PSG ថា គេជឿជាក់អាចត្រលប់មកកាន់អេស្ប៉ាញវិញនៅរដូវក្ដៅនេះ តែចង់ឈ្នះពាន UCL សិន។
កាលពីឆ្នាំមុន PSG បានទាមទារ១៨០លានផោនសម្រាប់តម្លៃខ្លួន Neymar ប៉ុន្តែតាមស្ថានភាពពេលនេះ ពួកគេអាចនឹងទទួលយកបើបានក្បែរ១៣៥លានផោន ស្របពេលកុងត្រានឹងអស់នៅឆ្នាំ២០២២៕