"The Roots of Khmer Beauty" បង្ហាញអាវយឺតបង្កប់ស្នាដៃសិល្បៈដ៏ល្អឯក
- 2020-06-13 06:10:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"The Roots of Khmer Beauty" បង្ហាញអាវយឺតបង្កប់ស្នាដៃសិល្បៈដ៏ល្អឯក
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍កន្លងទៅ Perfect 10 ដែលជាទីភ្នាក់ងារម៉ូដែលថ្មីមួយ បានសហការគ្នាជាមួយ RYYSA រៀបចំកម្មវិធីមួយ ដែលមានឈ្មោះថា "The Roots of Khmer Beauty"។ កម្មវិធីដែលរៀបចំឡើងនៅ River Crown Restaurant and Pub នេះ បានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានការពិនិត្យសីតុណ្ហភាពអ្នកចូលរួមទស្សនាយ៉ាងម៉ត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនេះជំងីកូវីដ១៩។
ភ្ញៀវដែលបានចូលរួមកម្មវិធីនេះ បានស្ងើចសរសើរស្នាដៃសិល្បៈដែលបង្កប់នៅលើអាវយឺត ដែលច្នៃដោយលោក Cheerted Keo កូនកាត់ខ្មែរហូឡង់។ ចំណែកលោក Phatry Derek Pan ប្រធានក្រុមម៉ូដែល Perfect 10 ក៏បានបញ្ជាក់ដែរថា អាវយឺត "The Roots of Khmer Beauty" នេះ គឺមិនសម្រាប់លក់យកកម្រៃនោះទេ ប៉ុន្តែស្នាដៃសិល្បៈនេះ គឺដើម្បីឧទ្ទិលទៅដល់ភាពស្រស់ស្អាតរបស់ខ្មែរ។
សូមបញ្ជាក់ថា ក្រៅពីបង្ហាញអាវយឺតថ្មី នៅក្នុងកម្មវិធីដ៏រីករាយនោះ ក៏មានកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ ដូចជាការដើរម៉ូដពីសំណាក់តារាម៉ូដែលរបស់ Perfect 10, ការបញ្ចេញក្បាច់រាំរបស់ Muniroth និង Kim Phor, ការបញ្ចេញសមត្ថភាពច្រៀង និងការបញ្ចេញស្នាដៃគូរូបរបស់ម៉ូដែល Perfect 10 ដែលមានដូចជា Patrick, Srey Pech, Usha និង Abbasse ផងដែរ។ ហើយនៅចុងបញ្ចប់នៅកម្មវិធី គឺមានការកំដរអារម្មណ៍ពី Dj Marie Thach ថែមទៀតផង៕
រូបភាព៖ Raphael Pech