Toyota បង្ហាញតម្លៃឡាន Supra ឆ្នាំ២០២១ ទាំងប្រភេទម៉ាស៊ីនតូច និងម៉ាស៊ីនធំ
- 2020-06-19 03:06:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota បង្ហាញតម្លៃឡាន Supra ឆ្នាំ២០២១ ទាំងប្រភេទម៉ាស៊ីនតូច និងម៉ាស៊ីនធំ
ចន្លោះមិនឃើញ
Toyota បានប្រកាសនូវតម្លៃនៃរថយន្តស្ព័រ Supra ឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយស៊េរីថ្មីនេះមានបន្ថែមប្រភេទម៉ាស៊ីនតូចទៀតផង។
រថយន្ត Toyota Supra 2.0 (ម៉ាស៊ីនតូច) ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤២ ៩៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥វិនាទី និងមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក រថយន្ត Supra 3.0 (ម៉ាស៊ីនធំ) វិញ មានតម្លៃចាប់ពី ៥០ ៩៩០ដុល្លារ បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩វិនាទី។
មិនតែប៉ុណ្ណោះចំពោះ Supra 3.0 មានជម្រើសម៉ូដែល ២ ទៀតគឺ Premium តម្លៃ ៥៤ ៤៩០ដុល្លារ និង A91 Edition តម្លៃ ៥៥ ៩៩០ដុល្លារ ផលិតតែ ១ ០០០គ្រឿងប៉ុណ្ណោះ៕