ពេជ្រ​ ប៊ុនសិទ្ធ៖​ ខ្ញុំ​ក៏​ចង់​បាន​មេដាយ​ដូច​រៀមច្បង​ជា​ពិសេស​ ស៊ីហ្គេម​ ២០២៣​

  • 2020-07-01 02:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​កំពុង​ល្បី​តាម​សង្វៀន​នានា​ ពេជ្រ​ ប៊ុនសិទ្ធ​ ថា​ខ្លួន​ក៏​ចង់​បាន​មេដាយ​ជូន​ប្រទេស​ជាតិ​ដូច​រៀមច្បង​មុនៗ​ដែរ​ជា​ពិសេស​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ។​

ប៊ុនសិទ្ធ ឈ្នះដៃគូនៅ​សង្វៀនបាយ័ន

ប៊ុនសិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ឃើញ​រៀមច្បង​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​កន្លង​ទៅ ​ហើយ​ទទួល​បាន​មេដាយ​មាន​ការ​ទទួល​អបអរ​ច្រើន​ល្បីឈ្មោះ​ខ្លាំង​ ដូច្នេះ​ខ្លួន​ក៏​ចង់​បាន​ដូច​នេះ​ដែរ។​ កីឡាករ​រូប​នេះ​សង្ឃឹម​ថា​នៅ​ឆ្នាំ​ ២០២៣​ នឹង​មាន​ឱកាស​ដូច​គេ​ដើម្បី​ប្រជែង​មេដាយ​ជូន​កម្ពុជា។​

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ដើម្បី​អាច​សម្រេច​ក្ដី​បំណង​នេះ​បាន​មាន​តែ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ប្រឹងប្រែង​អត់​ឈប់​ចាប់​ពី​ឥលូវ​នេះ​ទេ​ទើប​អាច​ល្បី​ ឬ​មាន​ការ​ផ្ដល់​ឱកាស​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​មួយ​នេះ។​

ឌីម៉ា ឈ្នះមេដាយស៊ីហ្គេម ២០១៧

រំលឹក​ដែរ​ថា​ ពេជ្រ ​ប៊ុនសិទ្ធ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ ចលនា​យុវជន​កម្ពុជា​ ១៥៧​ កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​ ខេម​ ចាន់​ និង​ ឃួន​ ឡាំកូស៊ីន​ នៅ​កម្មវិធី​ Mas Fight​ សប្ដាហ៍​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម