សហភាពអ៊ឺរ៉ុបបើកព្រំដែន ប៉ុន្តែបន្តបិទជាមួយអាមេរិកដែលជាប្រទេសឆ្លងកូវីដខ្លាំងជាងគេ
- 2020-07-01 03:58:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហភាពអ៊ឺរ៉ុបបើកព្រំដែន ប៉ុន្តែបន្តបិទជាមួយអាមេរិកដែលជាប្រទេសឆ្លងកូវីដខ្លាំងជាងគេ
ចន្លោះមិនឃើញ
ប្រទេសដែលមានស្ថានភាពឆ្លងកូវីដ-១៩ធូរស្រាល ត្រូវសហភាពអឺរ៉ុបបើកឲ្យមានជើងហោះហើរ និងឆ្លងចូលឡើងវិញ តែសម្រាប់ប្រទេសដែលឆ្លងខ្លាំងតួយ៉ាងដូចជាអាមេរិក នៅតែជាប់បម្រាមរឹតត្បិត។
ក្នុងបញ្ជីរបស់ EU ប្រទេសដែលអាចឆ្លងចូលអឺរ៉ុបបានមានដូចជា អូស្ត្រាលី កាណាដា ជប៉ុន នូវែលហ្សេឡង់ កូរ៉េខាងត្បូង និងថៃ ជាដើម ខណៈពលរដ្ឋចិនមិនទាន់ឲ្យអនុញ្ញាតឲ្យចូលនៅឡើយដោយសារអឺរ៉ុបចាំមើលជំហររដ្ឋាភិបាលក្រុងប៉េកាំង។
ក្រៅពីដាក់បម្រាមមិនឲ្យពលរដ្ឋអាមេរិកចូល នៅមាន រុស្ស៊ី និងតួកគីក៏មិនអនុញ្ញាតឆ្លងដែនក្នុងអឺរ៉ុបដូចគ្នា។ ភាពបន្ធូរបន្ថយព្រំដែននេះ ដើម្បីស្ដារវិស័យទេសចរណ៍ដែលកំពុងរងគ្រោះខ្លាំងចាប់តាំងពីអឺរ៉ុបបិទព្រំដែនតាំងពីខែមីនាមកដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕