ភ្លៀង​ចាប់​ធ្លាក់ អ្នក​លក់​ទឹកកក​ រអ៊ូ​លក់​មិន​សូវ​ដាច់​

  • 2020-07-06 08:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chin-Ven-new11

  មុខរបរ​លក់​ទឹកកក​កាក់កប​ខ្លាំង​នៅ​ខែ​ក្ដៅ​ តែ​ពេលនេះ​អាកាសធាតុ​មានការ​ផ្លាស់ប្ដូរ​ធ្លាក់​ភ្លៀង​ញឹកញាប់​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​លក់​ទឹកកក​​ធ្លាក់​ចុះ​បន្តិច​វិញ។

  Ice-3

 

លោក ណី​សៅ ​អាយុ ៣៥ឆ្នាំ ​ដែល​មាន​ទីលំនៅ​ភូមិ​ស្វាយ​អំពារ​ ឃុំ​ស្រ​ង៉ែ ​ស្រុក​ទ្រាំង​ជា​អ្នកលក់​ទឹកកក​ចល័ត​តាម​រ៉ឺម៉ក​ម៉ូតូ​បាន​ប្រាប់​ Sabayថា​ ចាប់​តាំងពី​ចុងខែ​ឧសភា ​មក​បរិមាណ នៃ​ការ​លក់​បាន​ធ្លាក់ចុះ​ទ្វេដង ​គឺ​ធ្លាប់​លក់​ខែ​មុន​ៗ​ដាច់​ជាង​ ៦០​ដើម​ក្នុង១ថ្ងៃ​ ឥឡូវ​នៅសល់​ត្រឹមតែ ២៥ដើម។

  “រដូវ​ក្តៅ​កន្លងមក​នេះ​ខ្ញុំ​ដឹក​ទឹកកក​អោយ​អតិថិជន​ស្ទើរ​មិនទាន់​ដោយ​ថ្ងៃ​ខ្លះ​ប្រើ​រ៉ឺម៉ក​ពីរ​គ្រឿង​អោយ​កូន​ជួយ​ដឹក​កុំអោយ​ម៉ូយ​រអ៊ូរទាំ។ មាន​ម៉ូយ​ខ្លះ​គាត់​មក​ដឹក​ខ្លួនឯង​ដល់​ផ្ទះ​ក៏​មាន។លោក​សៅ​និយាយ។  

Ice

 លោក ណី សៅ អ្នក​លក់​ទឹក​កក​ចល័ត ដែល​បាន​ចាប់អាជីព​នេះ​រយៈពេល​ជិត ២០ ឆ្នាំ

 

ទាក់ទង​នឹង​បញ្ហា​ខាងលើ​អ្នកលក់​ទឹកកក​ចល័ត​រូប​នេះ​បាន​បញ្ជាក់​ថា ​មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​អាជីវកម្ម​នេះ៖

  • ទី១. ធាតុអាកាស​ប្រែជា​ត្រជាក់​ម៉ូយ​លក់​កាហ្វេ និង ទឹកអំពៅ​លក់​មិនសូវ​ដាច់

  • ទី២. មាន​អ្នក​ទើប​ចាប់​ផ្ដើម​ថ្មី​ដឹក​ទឹកកក​លក់ ដែល​ជា​ការ​ប្រកួត​ប្រជែង​លើ​មុខ​របរ​ដូច​គ្នា​នេះ។

 ទោះបី​ជា​មាន​ការ​លក់​ធ្លាក់​ចុះ​បន្តិច​មែន ​ក៏​លោក​នៅតែ​ស្វា​គម​ន៏​ធាតុអាកាស​ត្រជាក់​ជាង​ក្ដៅ​ដែរ។ “បើ​ក្ដៅ​ខ្លាំង​ខ្ញុំ​លក់ដាច់​មែន​តែ​វា​ធ្វើ​អោយ​ប៉ះពាល់​ខ្លាំង​ដល់​កា​រស់នៅ​របស់​មនុស្ស​ទូទៅ​ជា​ពិសេស​ចំពោះ​សត្វ​ពាហនៈ​ម្យ៉ាងទៀត​ខ្ញុំ​ក៏​ពិបាក​ទ្រាំ​ដែរ”។ លោក​សៅ​និយាយ។

 បុរស​វ័យ​កណ្ដាល​រូបនេះ​បាន​ប្រកប​របរ​ដឹក​ទឹក​កក​លក់​នេះ​ជិត ២០ឆ្នាំ​ហើយ ​ដែល​ក្នុង១ថ្ងៃ​ត្រូវ​បើក​ម៉ូតូ​កាត់​ភូមិ​ជាច្រើន​ចម្ងាយ​ផ្លូវ​ជាង ៤០គីឡូម៉ែត្រ។ តែ​វា​បាន​ធ្វើ​អោយ​ជីវភាព​គ្រួសារ​គាត់​មានការ​ប្រែប្រួល​ជាង​កាលពី​គាត់​នៅ​ធ្វើ​ជាង​ជួសជុល​ម៉ូតូ។

 Ice-2

 

អត្ថបទ&រូបភាពៈ ជិន វេន  

អត្ថបទ៖ ជិន វេន

អត្ថបទថ្មី