Cadillac Escalade ឆ្នាំ២០២១ ញាត់ Option ពេញ ឡើងថ្លៃដល់ ១២ខ្ទាស់ធំ
- 2020-07-09 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cadillac Escalade ឆ្នាំ២០២១ ញាត់ Option ពេញ ឡើងថ្លៃដល់ ១២ខ្ទាស់ធំ
ចន្លោះមិនឃើញ
រថយន្ត Cadillac Escalade បានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង សម្រាប់ស៊េរីឆ្នាំ២០២១។ ថ្វីបើនៅសល់ពេលប៉ុន្មានខែទៀត ទើបរថយន្ត SUV ខ្នាតធំប្រណីតនេះចាប់ផ្តើមចូលសង្វាក់ផលិតកម្ម ប៉ុន្តែ Cadillac បានចេញតម្លៃ និងអនុញ្ញាតឲ្យជ្រើសរើស Option នៅលើអនឡាញបានបាត់ទៅហើយ។
Escalade ឆ្នាំ២០២១ មានតម្លៃចាប់ពី ៧៦ ១៩៥ដុល្លារ នៅលើទីផ្សារបរទេស ដោយចែកចេញជា ៥ ម៉ូដែល គឺ Luxury, Sport, Premium Luxury, Platinum និង Sport Platinum។ វាមានជម្រើសម៉ាស៊ីនម៉ាសូតចំណុះ ៣,០លីត្រ Turbocharged ប្រភេទ Duramax និង ម៉ាស៊ីនសាំងចំណុះ ៦,២លីត្រ V8។ គ្រប់ម៉ូដែលទាំងអស់អាចជ្រើសរើសជម្រើសប៉ុងពីរ AWD បាន ក្នុងតម្លៃ ៣ ០០០ដុល្លារ។
គួរឲ្យដឹងថា ប្រសិនបើជ្រើសរើស Option ពេញ រថយន្ត Cadillac Escalade អាចឡើងតម្លៃខ្លួនរហូតដល់ទៅខ្ទង់ ១២០ ០០០ដុល្លារឯណោះ៕