ភីម័យ មិនខ្ចីហាត់ប្រាណ តែស្រកគីឡូលឿនដូចព្យុះ ដោយផ្អែកលើរូបមន្តពិសេសផ្ទាល់ខ្លួនប៉ុណ្ណោះ!
- 2020-08-04 02:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភីម័យ មិនខ្ចីហាត់ប្រាណ តែស្រកគីឡូលឿនដូចព្យុះ ដោយផ្អែកលើរូបមន្តពិសេសផ្ទាល់ខ្លួនប៉ុណ្ណោះ!
ចន្លោះមិនឃើញ
លោក ភីម័យ ដែលមានទម្ងន់ខ្លួនជាង ១០០គីឡូក្រាម ចាប់ផ្ដើមភ័យខ្លួន បានសម្រេចចិត្តសម្រកគីឡូឲ្យខាងតែបាន ហើយទីបំផុតលោកធ្វើបានជាមួយលទ្ធផលមិននឹកស្មាន ដោយគ្រាន់តែអនុវត្តតាមវិធីផ្ទាល់ខ្លួនប៉ុណ្ណោះ។
វិធីផ្ទាល់ខ្លួនដែលតារាសម្ដែងមានដំរី ភីម័យ អនុវត្ត គឺមិនបានហាត់ប្រាណឡើយ ប៉ុន្តែលោកយករបបអាហារជាជម្រើសអាទិភាព។ តារាសម្ដែងមានដើមកំណើតពីខេត្តកំពង់ឆ្នាំង បញ្ជាក់ថា របបអាហារដែលលោកអនុវត្ត២ខែកន្លងមកនេះ គឺលោកទទួលទានតែបន្លែសុទ្ធ និងជាបន្លែធម្មជាតិ ដែលមានត្រួយននោង ត្រួយល្ពៅ ផ្លែត្រប់ជាដើម។ លោកយកបន្លែទាំងនោះ ទៅស្រស់ឲ្យឆ្អិន រួចហើយទទួលទានយកតែម្ដង ដោយមិនមានអាហារផ្សេងបន្ថែមឡើយ។
ភ្ជាប់ជាមួយនឹងរបបអាហារបន្លែធម្មជាតិនេះ លោក ភីម័យ ក៏បានទទួលទានទឹកសណ្ដែកអត់ដាក់ស្ករបន្ថែមដែរ ដើម្បីបន្ថែមថាមពល និងប្រូតេអ៊ីនដល់រាងកាយ។ លោកថា ទឹកសណ្ដែកអត់ដាក់ស្ករ គឺលោកទទួលទាន១ថ្ងៃ ១លីត្រ យ៉ាងទៀងទាត់។ ជាលទ្ធផល ក្នុងរង្វង់២ខែនៃការយុទ្ធនាការសម្រកទម្ងន់របស់លោក គឺលោកអាចស្រកបានដល់ទៅជាង ១០គីឡូក្រាមឯណោះ។“ពីមុនបងជាង ១០០គីឡូក្រាម ឥឡូវស្រកអស់ជាង ១០គីឡូហើយរយៈពេលតែ២ខែ"។
តាមតារាសម្ដែងក្រមិចក្រមើមរូបនេះ បានឲ្យដឹងថា ពីមួយថ្ងៃទៅ១ថ្ងៃ លោកកាន់តែបារម្ភពីសុខភាព បណ្ដាលមកពីទម្ងន់ខ្លួនដ៏ធ្ងន់របស់លោក។ បន្ថែមពីនេះ លោកកាន់តែបារម្ភពីការមកដល់ជំងឺគួរឲ្យខ្លាចមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងទម្ងន់នៃដងខ្លួននេះ មានដូចជា លើសឈាម ទឹកនោមផ្អែមជាដើម។ ប្រមើលមើល៍ពីរឿងទាំងអស់នេះ គឺលោកដាក់ចិត្តថា ត្រូវតែរាំងស្ទះការមកដល់នៃរោគាទាំងនោះ តាមរយៈការសម្រកទម្ងន់ឲ្យខាងតែបាន។
ឥឡូវលោក ក៏ធ្វើបានដោយស្រកអស់ជាង ១០គីឡូក្រាមក្នុងរយៈពេលត្រឹមតែ២ខែ ដោយមិនចាំបាច់ហាត់ប្រាណផង។ លោកថា នាពេលនេះ លោកមានអារម្មណ៍ស្រួលខ្លួនជាងមុនណាស់ និងកាន់តែរីករាយជាមួយអ្វីដែលលោកបានធ្វើ។ រាប់តាំងពីដំបូង លោក ភីម័យ មានទម្ងន់ខ្លួនដល់ទៅ ១២០ គីឡូ ហើយមកដល់បច្ចុប្បន្នលោកស្រកបានជាង ១០គីឡូ ប៉ុន្តែលោកមិនឈប់ត្រឹមហ្នឹងទេ។
តារាមាឌដំរី អះអាងថា លោកនឹងបន្តសម្រកបន្ថែមទៀត រហូតដល់ទម្ងន់ ៨៥គីឡូក្រាមទើបសមនឹងចិត្តដែលលោកត្រូវការ៕