អ្នក​ស្លាប់​ជាង​១​សែន​ និង​អ្នក​ឆ្លង​​កូវីដ​ជាង​៣​លាន​ករណី​​ ធ្វើ​ឲ្យ​ប្រេស៊ីល​ហក់​មក​លេខ​២​

  • 2020-08-10 09:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ប្រេស៊ីល​បាន​ក្លាយ​ជា​រដ្ឋ​ទី​ពីរ​បន្ទាប់​ពី​អាមេរិក​មាន​អ្នក​ឆ្លង​កូវីដ​ខ្ពស់​ជាង​គេ​​ ក្រោយ​ប្រទេស​នៅ​ដែនដី​ឡាទីន​មួយ​នេះ​កើន​ឡើង​ករណី​ថ្មី​​គ្មាន​ឈប់ឈរ។​

គិត​មក​ដល់​ថ្ងៃ​នេះ​ប្រេស៊ីល​ដែល​មាន​ប្រជាជន​រស់នៅ​ជាង​២០០​លាន​នាក់​មាន​អ្នក​ឆ្លង​កូវីដ​សរុប​៣​លាន​ករណី​ ក្នុង​នោះ​ជាង​១​សែន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​ គិត​ជា​មធ្យម​ជា​រៀងរាល់​ថ្ងៃ​ប្រេស៊ីល​មាន​អ្នក​ឆ្លង​ប្រមាណ​១​ពាន់​នាក់​។​

តួលេខ​បច្ចុប្បន្ន​អាមេរិក​ឈរ​លេខ​១ ប្រេស៊ីល​ឈរ​លេខ​២ សម្រាប់​អត្រា​ឆ្លង​ខ្ពស់​ជាង​គេ​ខណៈ​ឥណ្ឌា​ឈរ​លេខ​៣​ ប៉ុន្តែ​បើ​គិត​លើ​ចំនួន​អ្នក​ស្លាប់​វិញ​លេខ​៣​ បាន​ទៅ​លើ​ប្រទេស​ម៉ិកស៊ិក​ ដែល​មាន​ចំនួន​អ្នក​ឆ្លង​តិច​ជាង​ឥណ្ឌា​ តែ​អ្នក​ស្លាប់​ច្រើន ជាង​រហូត​ដល់​ជាង​៥​ម៉ឺន​នាក់​៕

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ