មើលតម្លៃ Note20 Ultra 5G លក់នៅវៀតណាម
- 2020-08-12 06:41:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតម្លៃ Note20 Ultra 5G លក់នៅវៀតណាម
ចន្លោះមិនឃើញ
ប្រទេសវៀតណាមនឹងមានដាក់លក់ Galaxy Note20 ចំនួនពីរប្រភេទ ដែលក្នុងនោះរួមមាន Galaxy Note20 និង Galaxy Note20 Ultra ប្រភេទ 4G និង Galaxy Note20 Ultra 5G ដែលជាស្មាតហ្វូន 5G ដំបូងរបស់ Samsung នៅវៀតណាម។
Note20 Ultra 5G មានតម្លៃថ្លៃជាគេ ដែលមានដាក់លក់តម្លៃ ៣៣លានដុង ស្មើប្រមាណ ១ ៤១៦ដុល្លារ មានបំពាក់ RAM ទំហំ ១២GB ធំជាងពីរប្រភេទទៀត (មាន RAM ៨GB) និងមានបំពាក់ដោយឈីប Exynos 990 ដូចជា Note20 ពីរប្រភេទទៀតដែរ។
ចំណែក Note20 ធម្មតាគឺមានតម្លៃចាប់ពី ២៤លានដុង ស្មើនឹងប្រមាណ ១ ០៣០ដុល្លារ ហើយ Note20 Ultra មានតម្លៃចាប់ពី ៣០លានដុង ១ ២៨៨ដុល្លារ៕