ពេជ្រ​ សុផាន់​ នៅ​តែ​ជឿជាក់​លើ​ ពេជ្រ​ ប៊ុនសិទ្ធ​ អាច​យក​ឈ្នះ​ ជី​ ឆៃលី​ ក្នុង​ជំនួប​សងសឹក​

  • 2020-08-13 02:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ល្អ​កណ្ដាប់ដៃ​ ពេជ្រ​ សុផាន់​ ថា​ខ្លួន​នៅ​តែ​ជឿជាក់​ និង​ទុក​ចិត្ត​លើ​សមត្ថភាព​របស់​ ពេជ្រ​ ប៊ុនសិទ្ធ​ អាច​យក​ឈ្នះ​ ជី​ ឆៃលី​ ជា​ថ្មី​ទៀត​នា​ជំនួប​សងសឹក​សប្ដាហ៍​នេះ​នៅ​បាយ័ន។​

រូបភាពលើផេក Town Sport

លោក​ ពេជ្រ​ សុផាន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ហ្វឹកហាត់​របស់​ ពេជ្រ​ ប៊ុនសិទ្ធ​ ដែល​ជា​កូន​សិស្ស​របស់​ខ្លួន​នេះ​ គឺ​បាន​ពេញលេញ​ល្អ​ និង​មិន​មាន​ឈឺ​ខ្លួន​អ្វី​នោះ​ទេ​ទោះ​ឡើង​ប្រកួត​ជា​ញឹកញាប់​យ៉ាង​ណា​ក្ដី។​

ចំពោះ​សមត្ថភាព​ប្រកួត​វិញ​នោះ​គឺ​ ជី​ ឆៃលី​ និង​ ពេជ្រ​ ប៊ុនសិទ្ធ​ ប្រើ​ស្នៀត​ទាត់​ ម៉ាត់​ដូច​គ្នា​ ហើយ​ទឹក​ចិត្ត​ប្រយុទ្ធ​សឿង​ប្រហែល​គ្នា។​ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ល្អ​ ឬ​ចំណុច​លើ​ ជី​ ឆៃលី​ បន្តិច​នោះ​គឺ​ភាព​ធន់​របស់​ ពេជ្រ​ ប៊ុនសិទ្ធ​ ហើយ​កណ្ដាប់ដៃ​ធ្ងន់​ជាង​ យ៉ាង​ណា​លោក​ ពេជ្រ​ សុផាន់​ នៅ​តែ​សង្ឃឹម​ខ្ពស់​ថា​សិស្ស​របស់​ខ្លួន​នៅ​តែ​ទទួល​បាន​ជ័យជម្នះ​ជា​ថ្មី​ទៀត។​

រូបភាពលើផេក Town Sport

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​សងសឹក​រវាង​ ពេជ្រ​ ប៊ុនសិទ្ធ​ និង​ ជី​ ឆៃលី​ នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​យប់​ស្អែក​ឯ​សង្វៀន​បាយ័ន​ ចាប់​ពី​ម៉ោង​៧​តទៅ។​ អ្នក​ទាំង​ពីរ​អ្នក​នេះ​ធ្លាប់​ប៉ះ​គ្នា​៤ដង​ហើយ ​ចាញ់​ឈ្នះ​២ដង​ម្នាក់​ ការ​ប្រកួត​ចុង​ក្រោយ​ ប៊ុនសិទ្ធ​ ជា​អ្នក​ឈ្នះ​ដោយ​ផ្ដួល​ឲ្យ​សន្លប់​យក​ប្រាក់​រង្វាន់​នៅ​ Mas Fight៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម