Jose ​៖ Messi ​អាច​ទៅ​លេង​នៅ​ក្លឹប​ដែល​មិន​គោរព​ច្បាប់ចាយ​វាយ​ប៉ុណ្ណោះ​

  • 2020-09-10 01:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​បាន​និយាយ​ថា​អនាគត​របស់ Lionel Messi ​គឺ​អាច​ទៅ​លេង​នៅ​ក្លឹប​ដែល​មិន​គោរព​ច្បាប់​ចាយ​វាយ​ប៉ុណ្ណោះ ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់​លើស​កម្រិត​ទៅ​ហើយ​។

​Messi ​បាន​ស្នើ​ក្លឹប FC Barcelona ​ដើម្បី​ចាកចេញ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ខណៈ​ដែល​តម្លៃ​ខ្លួន​របស់​គេ​ដល់​ទៅ​៧០០​លាន​អឺរ៉ូ​ឯ​ណោះ។ ​ដោយសារ​តែ​តម្លៃ​ខ្លួន​ខ្ពស់ ​និង​ពិបាក​ចាកចេញ​នេះ​ហើយ ទើប​បាន​ជា​ចុង​ក្រោយ​រូបគេ​ក៏​សម្រេច​ចិត្ត​បន្ដ​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ទៀត។ ខណៈ​ដែល​ក្រុម Man City ​ដែល​ចង់​បាន​នោះ ក៏​លែង​មាត់​ក​ទៀត​ដែរ។

​ចំពោះ​រឿង Messi ​នេះ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​ក្រុម​របស់​លោក​គោរព​ច្បាប់​ចាយ​វាយ ​ដូច្នេះ​ហើយ Messi ​មិន​អាច​មក​លេង​នៅ​ទី​នេះ​បាន​ឡើយ។ ​រូបគេ​អាច​ទៅ​លេង​នៅ​ក្លឹប​ដែល​មិន​គោរព​ច្បាប់​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ