Juventus ស្នើតម្លៃថ្លៃគួរសមដែរលើ Morata តែ Altetico បដិសេធ
- 2020-09-11 02:50:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus ស្នើតម្លៃថ្លៃគួរសមដែរលើ Morata តែ Altetico បដិសេធ
ចន្លោះមិនឃើញ
ក្លឹប Atletico Madrid បានបដិសេធសំណើរ៤៦លានផោនពីក្លឹប Juventus សម្រាប់ការចង់បានខ្សែប្រយុទ្ធ Alvaro Morata។
ការស្នើនេះកើតចេញពីអ្នកចាត់ការ Andrea Pirlo ដែលធ្លាប់លេងជាមួយ Morata អំឡុងពេលរដូវកាលរបស់ពួកគេ២០១៤-១៦ នៅទីក្រុង Turin។ កីឡាករវ័យ២៧ឆ្នាំកំពុងមានការទាក់ទងក្នុងការផ្លាស់ចេញពី Madrid បន្ទាប់ពីមិនសូវពេញចិត្តជាមួយការសម្រេចចិត្តរបស់លោក Diego Simeone ដែលដាក់ Diego Coasta ជាជម្រើសដំបូងមុនគេនៅប៉ុន្មានប្រកួតចុងក្រោយនៅរដូវកាលមុន។
សម្រាប់ Morata ដែលមានប្រពន្ធជាជនជាតិអ៊ីតាលីក៏មានចំណាប់អារម្មណ៍ចង់ត្រឡប់ទៅកាន់ Juventus វិញដែរ។ គេធ្លាប់ចំណាយពេល២ឆ្នាំនៅទីនោះ ក្រោយចាកចេញពី Real Madrid ក្នុងតម្លៃខ្លួន១៥,៨លានផោនកាលពីឆ្នាំ២០១៤។
ចំពោះការបង្វែរការចាប់អារម្មណ៍ Morata គឺជាផែនការ B របស់ លោក Pirlo ប្រសិនបើទិញ Luis Suarez មិនបាន។ ជាការពិតកាលពីពេលថ្មីនេះ Suarezបាននិយាយថារឿងដែលគេចុះផ្សាយព្រោងព្រាតថាខ្លួននឹងចាកចេញពី Barcelona សុទ្ធតែជារឿងមិនពិត ហើយគេកំពុងសប្បាយចិត្តជាមួយក្លឹប។ ដូច្នេះទើបលោក Pirlo ប្ដូរមកចង់បាន Morata វិញ៕