BLACKPINK ចេញ Teaser រូបភាពថ្មី១ទៀតរបស់អាល់ប៊ុមធំដំបូង «THE ALBUM»
- 2020-09-21 01:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BLACKPINK ចេញ Teaser រូបភាពថ្មី១ទៀតរបស់អាល់ប៊ុមធំដំបូង «THE ALBUM»
ចន្លោះមិនឃើញ
បន្ទាប់ពីបានប្រកាសពីការបង្ហាញខ្លួនជាមួយនឹងអាល់ប៊ុមធំដំបូងបង្អស់ ពេលនេះ BLACKPINK ក៏បានបង្ហាញរូបភាព Teaser ពីការវិលត្រឡប់របស់ខ្លូន។
នៅព្រឹកថ្ងៃទី ២១ ខែកញ្ញានេះ BLACKPINK បានបង្ហាញរូបភាព Teaser ពីអាល់ប៊ុមធំដំបូងបង្អស់ជាប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្នុងរូបភាពនោះ បញ្ជាក់ច្បាស់ៗពីថ្ងៃចេញផ្សាយផ្លូវការ គឺនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ ម៉ោង ១ថ្ងៃ (ម៉ោងនៅកូរ៉េ ត្រូវនឹងម៉ោង ៣នៅកម្ពុជា)។ ក្នុងរូប សមាជិកទាំង ៤ បែរខ្នង មិនចេញមុខនោះទេ ប៉ុន្តែយ៉ាងណា ឃើញភ្លាម Fan រំភើបមុនបាត់ទៅហើយ។
នេះជារូបភាពថ្មី និងព័ត៌មានបន្ថែមទៀតនៃអាល់បុ៊ម «THE ALBUM» ដែល YG បានបង្ហោះ និងធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសារចង់ឲ្យថ្ងៃនោះមកដល់ឆាប់ៗ៕